គ្រួសារអតីតយុទ្ធជនពលី  នៅឃុំកំពង់គោ បានទទួលផ្ទះថ្មីមួយខ្នង អំណោយដ៏ថ្លៃថ្លាពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា

0

ខេត្តកំពង់ធំ ៖ ផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី១៨០ អំណោយដ៏ថ្លៃថ្លាពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ត្រូវបាន ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងលោក វរសនីយ៍ទោ កែ  កញ្ចនា  ប្រធានសមាគមអតីតយុទ្ធជន ស្រុកកំពង់ ស្វាយ រួមទាំងសហការីប្រគល់ជូន ក្រុមគ្រួសារអតីតយុទ្ធជនពលី  នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ នៅ រសៀល ថ្ងៃ ទី ១៣ ខែ  មករា  ឆ្នាំ ២០២១  ។

ខ្នងផ្ទះលើកទី១៨០ ដែលបានប្រគល់ជូនអតីតយុទ្ធជនពលី គឹបានមកតាមរយះ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនកំពតផត  ជូនលោក យាយ សុខ  នី  អាយុ៦០ ឆ្នាំជាភរិយា អតីត យុទ្ធ ជន ពលី ឈ្មោះ ប៊ី  សារឿន ធ្លាប់បម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០  នៃយោធាខេត្តកំពង់ធំ  បានមរណភាព នៅឆ្នាំ ២០០៣  ដោយសារមុខរបួសរើឡើងវិញ មានកូននៅក្នុងបន្ទុក ៦ នាក់  ។

ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានផ្សព្វផ្សាយស្តីវិធានការប្រទ្ឋប្រឆាំងការពារទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវីដ១៩  ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល  និងផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតតែងតែគិតគូរពីសុខទុក្ខនិ ងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

ឧត្តមសេនីយ៍ទោ  សោម  ស៊ុន  បញ្ជាក់ថា សម្ដេច ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវមានការប្រុងប្រយ័ត្នការឆ្លងរីករាយដល់កូវីដ១៩ អំពាវនាវដល់បងប្អូនទាំងអស់ត្រូវតែពាក់ម៉ាសក្នុងពេលជួបប្រាស្រ័យទាក់ទងគ្នា   នឹងត្រូវតែរក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចមួយមែត្រកន្លះ  និងគម្លាតសុវត្ថិភាពសង្គម ដើម្បីជៀសវាងការឆ្លងរីករាលដាលចូលក្នុងសហគមន៍។

ឧត្តមសេនីយ៍ទោ សោម  ស៊ុន  ក៍បានសំណូមពរប្រជាពលរដ្ឋ ចូកឮលរួមថែរក្សាសុខសន្តិភាព  ដែលមានសព្វថ្ងៃនេះ ឲ្យបានគង់វង្ស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើន ចំណែកផ្ទះថ្មីដែលប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី  មានទំហំ៤ម គុណ៦ម សាងសង់ខ្ពស់ផុតពីដីធ្វើអំពីសសរបេតុង ឆ្អឹងដែក រនាបក្តាដំបូលប្រក់ស័ង្កសីកិនភ្លី  ជណ្ដើរ កាច់    និងបាននាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី  ឧបត្ថម្ភអង្ករចំនួន ៥០ គីឡូក្រាម មីយើងពីរកេស  ទឹកទឹកត្រីទឹកសុីអុីវចំនួន ពីរ យួរ   មុង ជ្រលក់ ថ្នាំ ចំនួន មួយ និង ថវិកា មួយ ចំនួន   គ្រួសារអតីតយុទ្ធជន  បានថ្លែងអំណរគុណដ៍ សម្តេចតេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត   និង សូម ប្តេជ្ញា ចិត្ត យ៉ាង ដាច់ ខាត គាំទ្រ សម្តេចតេជោ លុះអវសាន្ត ជីវិត  ។

ដោយ ប៊ុន រដ្ឋា