​អ្នកលក់​ម្ហូប​បាយ​ម្នាក់​អាយុ​២០​ឆ្នាំ​ចែកចាយ​គ្រ​ភ​ង​ញៀន​ត្រូវបាន​អាវុធហត្ថ​ប្រមាញ់​ចាប់បាន​

0

​ខេត្តស្ទឹងត្រែង ៖ អ្នកលក់​ម្ហូប​បាយ​ម្នាក់​អាយុ​២០​ឆ្នាំ​ចែកចាយ​គ្រឿងញៀន ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួន​បាន​ម្នាក់​។​ខណៈ​ពេលធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​( WY) មាន​ចំនួន​៣០​គ្រាប់​។ កាលពី​វេលា​ម៉ោង​០១​និង​៣៣​នាទី​រសៀល​ថ្ងៃទី​៣០ ខែ​កក្ត​ដា ឆ្នាំ​២០១៤ ចំណុច​(​ហៅ​)​ចំការ​ដូង ក្នុងផ្ទះ​ជួល​គេ​នៅ ទល់មុខ​ផ្ទះសំណាក់​លី​ហួរ ស្ថិតនៅ​ភូមិ​ស្ពានថ្ម សង្កាត់​សឹ្ទ​ង​ត្រែង ក្រុង​សឹ្ទ​ង​ត្រែង ខេត្ត​សឹ្ទ​ង​ត្រែង ។​???????????????????????????????

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​៖ ជនសង្ស័យ​ឈ្មោះ រ៉ា ស្រីរ័ត្ន ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​លក់​ម្ហូប​បាយ​ក្នុងភូមិ​ខាងលើ ដែលមាន​ទី​លំនៅដ្ឋាន​ស្រុកកំណើត ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់ ឡា​បាន់ សៀក ក្រុង​បាន់​លុង ខេត្តរតនគិរី ។​ ករណី​នេះដែរ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចុះបង្ក្រាប​នៅពេល​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ក្នុងផ្ទះ ស្ថិត​ភូមិ​ស្ពានថ្ម សង្កាត់​សឹ្ទ​ង​ត្រែង ក្រុង​ខេត្ត​សឹ្ទ​ង​ត្រែង​(​ហៅ​)​ចំការ​ដូង​ទល់មុខ ផ្ទះ​សំ​ណា ក់ លី​ហួរ​។​ក៏​ត្រូវបាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត ធ្វើការ​ឃាត់ខ្លួន​និង​ឆែកឆេ ទើប​រកឃើញ​គ្រឿង​ញៀ ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​( WY )​ចំនួន​៣០​គ្រាប់ ខ្ចប់​វិច​និង​ស្បោង​ថង់​ខ្មៅ​ជិត ។​???????????????????????????????

​ប្រភព​ព័​ត៍​មានបាន​ឲ្យ​ថា​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ស្រាវជ្រាវ​រក​បក្ខពួក​ជ​ន​សង្ស័យ​ខាងលើ​នោះដែរ តែ​ពួកគេ​ហាក់ដូចជា​ដឹងខ្លួន​បាន​រត់គេច​បាត់ស្រមោល​។​បន្សល់ទុក​ស្រី​ម្នាក់​និង​វត្ថុ​តា ង​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ខាងលើ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត កំពុង​ដុតដៃដុតជើង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន (​ជនសង្ស័យ​)​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​កាត់ទោស​ទៅតាម​និតិ​វិធី​ច្បាប់​៕