VIDEO ​​Louis van Gaal គ្រោង​ទិញ​ខ្សែការពារ​បន្ថែម​មក​រួម​ក្រុម​

0

អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម Manchester United លោក Louis van Gaal បាន​លើកឡើងថា លោក​មាន គោលបំណង​ទិញ​ខ្សែការពារ​មក​រួម​ក្រុម​បន្ថែមទៀត​នៅ​រដូវក្តៅ​នេះ ។​ Manchester United បាន​លក់​ខ្សែការពារ​ដ៏​រឹងមាំ​ចំនួន​២​នាក់​រួចទៅហើយ​គឺ​កីឡាករ Nemanja Vidic និង Rio Ferdinand ហើយ​បច្ចុប្បន្ន​ក្លិប​កំពុងតែ​ព្យាយាម​ទាក់ទង​ដើម្បី​នាំយក​ខ្សែការពារ Mats Hummels របស់​ក្លិប Borussia Dortmund ។​

​លោក Van Gaal ប្រាប់​អ្នកសារព័ត៌មាន​ថា “​ក្រុម​របស់​យើង​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ប៉ុន្តែ​យើង​កំពុង តែ​ស្វែងរក​ខ្សែការពារ​ថ្មីៗ​បន្ថែមទៀត​ដើម្បី​មក​ជំនួស​តំណែង​ខ្សែការពារ​ដែល​បាន​ចាក​ចេញពី​ក្រុម​” ។​ ​គួរបញ្ជាក់​ជាថ្មី​ថា ក្លិប​បិសាច​ក្រហម Manchester United នឹងត្រូវ​ធ្វើការ​ប្រកួត​បើក​រដូវ​កាល​ថ្មី​ជាមួយ ក្លិប​ក្ងាន​ព្រៃ Swansea City នៅ​ថ្ងៃទី​១៦​ខែសីហា​ដែល​ការប្រកួត​នេះ Swansea គឺ​ធ្វើជា​ម្ចាស់ផ្ទះ ៕