VIDEO ​Chelsea មាន​ចំណាប់អារម្មណ៍​ចង់បាន​កីឡាករ Miranda របស់ Atletico Madrid

0

​ ​ក្លិប​តោ​ខៀវ Chelsea ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​តែមាន​ចំណាប់អារម្មណ៍​លើ​ការនាំយក​ខ្សែការពារ Miranda ពី​ក្លិប​ជើងឯក​អេ​ស្ប៉ា​ញ Atletico Madrid ។​ ​ក្លិប​តោ​ខៀវ​កំពុងតែ​ត្រៀម​សំណើរ​ទឹកប្រាក់​ប្រមាណ​១៩​លាន​ផោន​ដើម្បី​ទិញយក​ខ្សែការពារ​កណ្តាល​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ក្នុង​គោលបំណង​ដើម្បី​យកមក​ជំនួស​តំណែង​របស់​កីឡាករ David Luiz ដែល​បាន​ផ្លាស់​ទៅកាន់ ក្លិប​មហាសេដ្ឋី Paris Saint-Germain កាលពីដើម​រដូវក្តៅ​នេះ ។​

Miranda បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ឲ្យ​ក្លិប Atletico ឈ្នះ​ជើងឯក La Liga កាលពី​រដូវ​កាល​មុន ហើយ​បើ​យោងតាម​សារព័ត៌មាន Marca បាន​ចុះផ្សាយ​ថា គ្រូបង្វឹក Chelsea គឺ​លោក Jose Mourinho បាន​កោតសរសើរ​ចំពោះ​ទម្រង់​លេង​របស់​កីឡាករ​រូបនេះ​មិន​ដាច់​ពី​មាត់ និង​មាន​គម្រោង​នាំយក​រូបគេ​មកកាន់​ទឹកដី នៃ​ប្រទេស​អង់គ្លេស ។​ ​គួរ​បញ្ជាក់ថា នៅ​រដូវក្តៅ​នេះ Chelsea ទិញ​បាន​កីឡាករ​ពី​ក្លិប Atletico បាន​២​នាក់​ហើយ​ដែល​ក្នុងនោះ មានដូចជា​ខ្សែប្រយុទ្ធ Diego Costa និង​ខ្សែការពារ Filipe Luis ៕