ម៉ូតូ​២​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​រួច​ទៅ​បុក​ពីក្រោយ​រថយន្ដ​មួយ​គ្រឿង​តែ​សំ​ណាស់​ល្អ​មិន​បណ្ដាលឲ្យ​មាន​អ្នក​រងរបួស​ទេ​

​ភ្នំពេញ​៖ ម៉ូតូ​ម៉ាក​RX​មួយ​គ្រឿង​ជិះ​យ៉ាង​លឿន​ទៅ​បុក​ចំ​ពីក្រោយ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​រួច​ម៉ូតូ​ហុងដា​ឌ្រី​មក៏​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ដ​ម៉ាកហ៊ាយ​ឡែន​ឌ័​រមួយ​គ្រឿង​ទៀត តែ​សំណាង់​មិនមាន​អ្នកណា​រងរបួស​ឡើយ​ហេតុ​ការណ៌​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​យប់ ថ្ងៃទី​៣១

ខែ​កក្ដ​ដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា  ស្ថិតនៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ ។​
​    ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​បា​ន​ឃើញ ជិះ​ម៉ូតូឌុប​ធំ​RX មួយគ្រឿង ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ​បើកបរ​ដោយ​បុរស​ម្នាក់​និង​នារី​រួម​ដំណើរ​ជា​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ស្ពាន​ជ្រោយចង្វារ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ដែល​មក​ដល់​ចំណុចកើតហេតុ​ផ្លូវ​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ហុងដា​ឌ្រី​មមួយគ្រឿង ពណ៌​ខ្មៅ ពណ៌​ស្លាក​លេខ ភ្នំពេញ​1BT-6038​ធ្វើដំណើរ​តាម​បណ្ដោល​ស្ពាន​ជ្រោយចង្វារ​ទិសដៅ​ពិកើ​ត​ទៅ​លិច បើកបរ​ដោយ​បុរស​ពី​នាក់​ជា​ពូរ​និង​ឃ្មួយ​រួច​ម៉ូតូ​ហុងដា​ឌ្រី​មក៏​កញ្ច្រោ​ល​រ៉េ​ចង្កូត​ទៅបុក​ក្រោយ​រថយន្ដ​ម៉ាកហ៊ាយ​ឡែន​ឌ័​រមួយ​គ្រឿង​ទៀត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-2801 បើកបរ​ដោយ​បុរស​២​នាក់ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​(​ស្រប​ទិស​គ្នា​)​បណ្តាលឲ្យ​រថយន្ដ​កំពិ​ត​គូត​ក្រោយ​ខាងស្ដាំ ម៉ូតូ​ហុងដា​ឌ្រី​ម​រង​ការ​ខូច​ខា​ច​ផ្នែក​ខាង​មុខ​និង​ខាងក្រោយ​បន្ទិច​បន្ទួ​ច សំណាង​ល្អ​នៅក្នុង​ហេតុ​ការណ៏​នោះ​មិន​មាន​អ្នកណា​រងរបួស ទេ ឯ​ភាគី​ម៉ូតូ​RX​ក៏​បាន​មក​ធ្វើកា​រ​សម្រប់សម្រួល​និង​ព្រម​ចេញសង់​ថ្លៃ​ខូច​ខា​ច ដល់​រថយន្ដ​និង​ម៉ូតូ តែ​មិនយូ​ប៉ុន្នា​ប្រហែលជា​៥​នាទី​ក្រោយមក ក៏​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី មួយគ្រឿង ពណ៌​ស មិន​មាន​ស្លាក​លេង​បាន​មក​ហើយ​ក៏​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​ធំ​ជិះ​ចេញពី​កន្លែងកើតហេតុ ដោយ​រូបគេ​និង​នារី​ជា​អ្នករួមដំណើរ​ជាមួយ​ម្ចាស់​ម៉ូតូ​ធំ​នៅ​កន្លែងកើតហេតុ​ធានា​អា​ក់អាង​ថា​និង​ចេញសង់​ថ្លៃ​ជួលជុល​ម៉ូតូ​និង​រថយន្ដ​ជំនួស​វិញ នៅពេល​ម៉ូតូ​ធុន​ធំ​RX​ជិះ​ចេញ​ផុត​ពី​កន្លែងកើតហេតុ បុរស​ជា​ម្ចាក់​ម៉ូតូ​ស្កុប​ពី​ក៏​ហៅ​នារី​ជា​អ្នក​រួម​ដំណើរ​ជាមួយ​ម្ចាស់​ម៉ូតូ​ធំ​នោះ​ឲ្យ​ឡើង​ម៉ូតូ​រួច​រូបគាត់​ក៏​បើក​ម៉ូតូ​រត់​ចេញពី​កន្លែកើតហេតុ​យ៉ាង​លឿន​បាត់ទៅ យ៉ាង​សុវត្ថិភាព ។​
​    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ដោយ​ភាគី​ខាង​ម៉ូតូ​ធំ​ក៏​រត់គិច​បាន​យ៉ាង​សុវត្ថិភាព ភាគី​រថយន្ដ​និង​ម៉ូតូ​ហុងដា​ឌ្រី​មបាន​ជោ​រជេក​គ្នា​មួយសន្ទុក​ក៏​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ព្រោះ​មិន​មាន​នរណា​សង់​សំណង់​ទៀតឡើយ​៕

1 2 3