ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដោយ​ឲ្យ​បុរស​២​នាក់​រងរបួស​ធ្ងន់​ស្រាល​

​ភ្នំពេញ ៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ​ស្រាល ខណៈពេល​ដែល​ពួកគាត់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​ប្រជេញ​គ្នា​ចូល​ទៅ​ចាក់​សាំង​។​
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង ៣០​នាទី​យប់​ថ្ងៃទី ៣១​ខែ កក្កដា ២០១៤ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ប្រេង​ឥន្ធនះ​តេលា តាម​

បណ្តោយ​ផ្លូវ​លេខ​៥៩៨ ស្ថិតក្នុង​ភូមិ​ទួលគោក សង្កាត់​បឹងកក់​១ ខណ្ឌ​ឬ​ស្សី​កែវ ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ស៊ុយ​សូ​គី​វី​វា់ ពណ៌​ខ្មៅ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AR-8922 ជិះ​ដោយ​បុរស​ម្នាក់​ឈ្មោះ សយ ណារិន អាយុ ២៥ មុខរបរ​ជា​កម្មករ​រោងចក្រ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ដែល​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​ម៉ូតូ​ហុងដា​វេល​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BR-7221 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​បត់​ឆ្វេង​ភ្លាមៗ​ក្នុង​បំណង់​ចូល​ទៅ​ចាក់​សាំង​ក្រុមហ៊ុន​ប្រេង​ឥន្ធនះ​ខាងលើ​ធ្វើឲ្យ​ម៉ូតូ​ស៊ុយ​សូគី​វីវ៉ា​ជ្រុល​ទៅ​បុក​ចំ​ពាក់កណ្ដា​លម៉ូ​តូ​ហុងដា​វេល​យ៉ាង​ពេញទំហឹង​បណ្តាល​ម្ចាស់​ម៉ូតូ​វីវ៉ា​រងរបួស​ធ្ងន់​ត្រូវ​រថយន្ដ​សាមុយ​បញ្ចូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ឯ​ភាគី​ម៉ូតូ​ហុងដា​វេលរ​ង​របួសស្រាល​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​សម្រប់សម្រួល​ដល់​ភាគី​ទាំង​សង់ខាង​ដោយ​ភាគី​ខាង​ម៉ូតូ​ហុងដា​វេលធ្វើការ​សំទោស​ដល់​ក្រុមគ្រួសារ​ភាគី​ម៉ូតូ​ស៊ុយ​សូ​គី​វីវ៉ា​និង​សង់​សំណង់​៨០​ដុល្លារ​ជា​ព្យាបាល​របួស​និង​ជួសជុល​ម៉ូតូ ដើម្បី​បញ្ចប់រឿង​។​

1