រថយន្ត​កាមរី​ឆ្លាម បើក​បុក​ម៉ូតូ​មួយ​គ្រឿង​នៅ​ចំណុច​ស្តុប​ទេ​ផន បណ្តាល​ឲ្យ​បុរស​ម្នាក់​បាក់​ជើង​មួយ​ចំហៀង​ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​បាក់ជើង​ខាងឆ្វេង​ម្ខាង ដោយ​កំពុង​ជិះ​ម៉ូតូ ហើយ​ត្រូវ រថយន្ត​កាមរី​ឆ្លាម បើក​បុក​យ៉ាង ពេញទំហឹង កាលពី​វេលា​ម៉ោង ៩​និង​៥០​នាទី យប់​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​ស្តុប​ទេ​ផន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​និង​ផ្លូវ​លេខ​១៨២ ស្ថិតនៅ​ក្នុង​

សង្កាត់​ដេប៉ូ​២ ខណ្ឌ​ទួលគោក ។​
​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក វិវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 1A-3788 ជិះ​ដោយ​បុរស​ម្នាក់​បាន​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​ត្បូង ទៅ​ជើង  ខណៈ​មក​ដល់​ចំណុចកើតហេតុ​ក៏​ស្រាប់   តែ​មាន​រថយន្ត​កាមរី​ឆ្លាម មួយគ្រឿង ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ 2D-5471 បើកបរ​ដោយ​បុរស​ម្នាក់​បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​កើត ទៅ​លិច ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រង​របួស​បាក់​ជើង​ម្ខាង ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេច​ខ្លួន​រហូតដល់​ចំណុច​មុខ​សាលា សុវណ្ណ ភូមិ ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​តែម្តង ។ 
​ហើយ​ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​មន្ទីរពេទ្យ​ភ្លាមៗ ហើយ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​យក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​ទួល​គោក​ដើម្បី​ធ្វើការ​ដោះ​តាម​ផ្លូវច្បាប់​៕​

1 2 3 4