មូលដ្ឋានអាវុធហត្ថស្រុកសេសាន ក្រុងពាលីសាងសង់អាគារស្នាក់ការថ្មី ជូនមន្រ្តីរបស់ខ្លួនសម្រាប់បំពេ ញការងារ!

0

ខេត្តស្ទឹងត្រែង៖ រាល់ស្នាក់ការនៅតាមមូលដ្ឋានក្រុង.ស្រុក ត្រូវតែមានអាគារសម្រាប់ការងារសមរម្យទាំងអស់ ។នេះជាប្រសាសន៍របស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបា

នថ្លែងនៅក្នុងពិធីក្រុងពាលី សាងសង់អាគារស្នាក់ថ្មីនៅមូលដ្ឋានអាវុធហត្ថស្រុកសេសាន នាព្រឹកថ្ងៃទី០២គុម្ភះ ឆ្នាំ២០២១នេះ ។

ពិធីក្រុងពាលី សាងសង់ស្នាក់ការនៅមូលដ្ឋានអាវុធហត្ថស្រុកសេសាន ត្រូវបានប្រព្រឹត្តទៅ ក្រោមអធិបតី ឯឧត្តម ញ៉ែម សារី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ត្រីស្នងការរងនគរបាលខេត្ត ព្រមទាំងមេបញ្ជាការទាំ
ង៦ក្រុង.ស្រុក និងមន្រ្តីអាវុធហត្ថទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានអាវុធហត្ថខេត្តផងដែរ ។

មានប្រសាសន៍ទៅកាន់មន្រ្តីអាវុធហត្ថក្រោមឱវាទទាំងអស់ នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រីមេ
បញ្ជាការបានថ្លែងថាៈក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសលោកបានស្នើរឲ្យមានអាគារមូលដ្ឋាន ក៏ដូចជាស្នាក់ការសន្តិសុខសម្រាប់ធ្វើការងារឲ្យបានសមរម្យ មិនថានៅតាមបណ្តារាជធានីខេត្តឬនៅតាមបណ្តាក្រុង.ស្រុកនោះទេ ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថាៈអាគារមូលដ្ឋានដែលកំពុងរៀបចំពិធីក្រុងពាលីសាងសង់នៅពេលនេះ មានបណ្តោយប្រវែង២៤ម៉ែត្រ និងទទឹង៩ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿង មានបន្ទប់សម្រាប់ធ្វើការ៤ និង
សាលប្រជុំ១ សាងសង់លើផ្ទៃដីទំហំ៤០ម៉ែត្រ គុណនិង១០០ម៉ែត្រ ។ ដោយចំណាយថវិកាសាងសង់អស់ប្រមាណជាខ្ទង់៨៥០០០ដុល្លារសហរដ្ឋអាមេរិក ៕