បិសាច​ក្រហម​តៀម​អាវ​លេខ ៧ សម្រាប់ កីឡាករ Arturo Vidal

អង់គ្លេស ៖ ក្លិប បិសាច​ក្រហម Manchester United បាន​បម្រុង​ទុក អាច​លេខ ៧ សម្រាប់​កីឡាករArturo Vidal រួចរាល់​ហើយ នៅពេល​ដែល​បាន​ចុះហត្ថលេខា មួយ​ពី​ក្លិប Juventus ។ នេះ​បើ​យោង​តាម​សារព័ត៌មាន ម៉េ​ត្រូវ បាន​ចុះផ្សាយ ។​

​បិសាច​ក្រហម ត្រូវបាន​គេ​ដឹងថា មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត ចង់​ទិញ​កីឡាករ សញ្ជាតិ​ឈី​លី Arturo Vidal ដើម្បី​នាំ​មកកាន់ ទឹកដី Old Trafford ។​

ArturoVidal_zps493330f7
​ឥឡូវ​នេះ​ដែរ​សារព័ត៌មាន La Tercera ដែល​អាច​ជឿ​ទុកចិត្តបាន និយាយថា គ្រូបង្វឹក​ថ្មី​បិសាច​ក្រហម លោក Louis van Gaal បាន​បម្រុង​ទុក អាវ​លេខ ៧ រៀបចំ​សម្រាប់​ការមកដល់ របស់ Arturo Vidal ។​

​បច្ចុប្បន្ន​នេះ​ដែរ អាវ លេខ ៧ នេះ​ដែរ​ពាក់​ដោយ កីឡាករ Antonio Valencia ដែល​ជា​អាវ ដ៏​មាន​កិត្យានុភាព ខណៈ​ដែល​អតីត​កីឡាករ​ជាច្រើន​ពាក់អាវ​លេខ នេះ ក្នុងនោះ​មាន George Best, David Beckham និង Cristiano Ronaldo ។​
​តែ​ទោះជា​យ៉ាងណា របាយការណ៍​ចុងក្រោយ របស់ ក្លិប Juventus បាន​ប្រកាស​ដោយ​ក្រាញននៀល​ថា ខ្លួន​នឹង​មិន​លក់ ឬ​ផ្ទេរ​កីឡាករ​ខ្សែបម្រើ​រូបនេះ ឡើយ ៕​