លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម​ប្រកាស​ប្តូរ​មុខតំណែង អធិការ​នៃ​អធិការដ្ឋាន​ស្រុក​ព្រះនេត្រព្រះ​

0

​ បន្ទាយ​មាន​ជ័​យះ ខេត្តបន្ទាយមានជ័យ​គឺជា​ខេត្ត​មួយ​ដែលមាន​ព្រំដែន​ជាប់​និង​ប្រទេស​ថៃ​មាន​បទល្មើស​ច្រើន​ដែល​ឆ្លងកាត់​ខេត្ត​មួយ​នេះ​ក្នុងនោះ​បទល្មើស​សេដ្ឋកិច្ច បទល្មើស​គ្រឿងញៀន និង​បទល្មើស​ឧក្រិដ្ឋ​តែង​កើតមាន​ជា​ហូរហែ​ហើយ​សមត្ថកិច្ច​ក៏បាន​បង្ក្រាប​បានជា​បន្ត​បន្ទាប់​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​ខេត្តបន្ទាយមានជ័យ បាន​ព្រមាន​ដល់​មន្ត្រីនគរបាល​គ្រប់​មូលដ្ឋាន​ស្រុក​-​ក្រុង​ទាំងអស់​ត្រូវអនុវត្ត​អោយបាន​នូវ​ការលុបបំបាត់​ល្បែង​សុ​ី​សង​គ្រប់​ប្រភេទ និង​ជៀសវាង​ការ​លាក់បាំង​ជន​ចែកចាយ​គ្រឿងញៀន​ពិសេស​ជៀស​អោយ​ឆ្ងាយ​ពី​ការពា​ក់ព​ន្ធ័​រឿង​យកលុយ​។photo3

លោក​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​ប្តូរ​មុខតំណែង​អធិការ​នៃ​អធិការដ្ឋាន​ស្រុក​ព្រះនេត្រព្រះ​កាលពី​រសៀល​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៤​។​ លោក លី ប៊ុន​រឹទ្ធិ អភិបាលស្រុក​ព្រះនេត្រព្រះ​បានស្នើរ​ដល់​លោក មាស រឹទ្ធី ដែល​បានទទួល​ភារកិច្ច​ជា​អធិការ​ថ្មី​ជំនួស​លោក កែវ ប៊ុន​យឿ​ត ដែល​ត្រូវ​ចូលនិវត្តន៍ នោះ​ត្រូវ​ពិនិត្យឡើងវិញ​នូវ​រាល់​ភាព​អសកម្ម​ដែល​នៅ​សេសសល់​ជាពិសេស​គឺ​ការ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​ដែល​គិតតែ​ពី​ផលប្រយោជន៍ ។​ photo1

លោក​អាត់ ខែម បានដាក់​នូវ​វិធានការ​ចំនួន​៧​ចំនុច​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ​អោយ​បន្ត​អនុវត្ត​ដើម្បី​រក្សា​អោយបាន​សន្តិសុខ​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ជូន​ជាតិ​និ​ប្រជាពលរដ្ឋ​។​ក្នុង​វិធានការ​ទាំង​៧​ចំនុច​របស់លោក​ឃើញថា​មាន​សំខាន់​ច្រើន​គឺ​ការងារ​សន្តិសុខ ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ តាមដាន​ជាប្រចាំ​នូវ​មុខសញ្ញា​ចាស់​-​ថ្មី បងធំ​បងតូច​ដែលមាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។​ហើយ​ចំពោះ​ល្បែង​សី​ុ​សង​គ្រប់​ប្រភេទ​ក៏​មិនអោយ​កើតមាន​ជាដាច់ខាត ពិសេស​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​អោយទទួល​បាន​ប្រសិទ្ធិភាព​ខ្ពស់​៕ ដោយ​:​ឃិន គ​ន្ធា​photo4