ព្រានព្រៃ​ដាក់​អន្ទាក់​ឆក់​ជ្រូកព្រៃ​បែរជា​ឆក់​មនុស្ស​ស្លាប់​ត្រូវ​ប៉ូលីស​ឃាត់ខ្លួន​ម្នាក់​

0

​ ​ ​បន្ទាយមានជ័យ ះ យុវជន​ជា​កូន​ព្រានព្រៃ​ដែល​បាន​ចូលរួម​រាយ​អន្ទាក់​ឆក់​ជ្រូកព្រៃ​ជាមួយ​ឱ​ពុក​បែរជា​ឆក់​មនុ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​ម៉ាឡៃ​ធ្វើការ​ឃាត់ខ្លួន​ពីបទ​មនុស្សឃាដ​ដោយ​ចេតនា​កាលពី​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៤​នៅ​ចំនុច​ភូមិ​ឃុំ​ពង្រ​ស្រុក​ម៉ា​ទ្បៃ​ខេត្តបន្ទាយមានជ័យ​។​ លោក សៅ ប៊ុន​អធិការនគរបាល​ស្រុក​ម៉ាឡៃ​បានអោយដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​អន្ទាក់​ឆក់​ជ្រូកព្រៃ​ឆក់​ស្លាប់​មានឈ្មោះ ហ៊ុំ ហ៊​ន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភ​មិ​-​ឃុំ​ទួល​ពង្រ​ខេត្តបន្ទាយមានជ័យ​។​យុវជន​រងគ្រោះ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៤​នៅ​ចំនុច​ដាក់​អន្ទាក់​ក្នុងភូមិ​ដែល​ខ្លួន​រស់នៅ​។​

យោងតាម​ការធ្វើ​កោសល្យ​ប​ច្ច​យ័​សព​ជនរងគ្រោះ​ឃើញ​មាន​ស្នាម​ខ្សែលួស​ជាប់​និង​ដៃ​ព្រមទាំង​ខ្លួន​និង​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ដាក់​អន្ទាក់​ជ្រូកព្រៃ​ពិតជា​អ​ន្ទា​ស់ជន​សង្ស័យ​និង​ឳ​ពុក​ទើប​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ឈានដល់​ការឃាត់​យុវជន​ឈ្មោះ ផន ភាស់ អាយុ​២០​ឆ្នាំ ឯ​ឳ​ពុក​ឈ្មោះ ផន ភី បាន​គេចខ្លួនបាត់​។​ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​មក​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​photo 2 photo 1