​តុលាការខេត្ត​មិនទាន់​ចំណាត់ការ​នៅឡើយ​ទេ​សំណុំរឿង​អ្នកកាសែត​ម្នាក់​បើកឡាន ប្រដេញ​តាម​ឡាន​ដឹកឈើ​ពេលយប់ បុក​មនុស្ស​ស្លាប់​និង​របួស​នោះ

0

​ ​កំពង់ឆ្នាំងៈ​ ​សំណុំរឿង អ្នកកាសែត​ម្នាក់​បើក រថយន្ត​បាន​បុក​អ្នកជិះ​ម៉ូតូ​១​គ្រឿង​ជិះ​ចំនួន​៣​នាក់​បើក​ ​ច្រាសទិស​គ្នា​ពេលយប់ បណ្តាលអោយមាន​អ្នកស្លាប់​និង​រងរបួស​ធ្ងន់​មកដល់ពេលនេះ​មាន​រយះពេល​ ​ជាង​៦​ខែ​ហើយ ស្ថាប័ន​តុលាការ​មិនទាន់​ចំណាត់ការ​នៅឡើយ​ទេ ដែល​ធ្វើអោយ​ក្រុមគ្រួសារ​ជន​រង គ្រោះ​ត្អូញត្អែរថា​៖​តុលា​ការមិន​ផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​ជនរងគ្រោះ​ឡើយ​។​DSC02450

​សមត្ថកិច្ច​អោយដឹងថា​៖​មនុស្ស​ប្រុស​៣​នាក់​បាន​របួសធ្ងន់​ស្លាប់​និង រដូករណែល​ពេញ​ផ្លូវ គួរ​ ​អោយរ​តក់ស្លុត ក្រោយពី​ត្រូវ​រថយន្ត​របស់​អ្នកកាសែត​មួយគ្រឿង បាន​ប្រដេញ​តាម​រថយន្ត​ដឹកឈើ​មួយគ្រឿង​ទៀត​លើផ្លូវ​ក្រាល​គ្រួស​ក្រហម ហុយ​និង​ដី​មើលផ្លូវ​មិនឃើញ ហើយ​បាន​បុក​ចំ​ម៉ូតូ​សង់​កូរ៉េ​ដាច់​ជា​២​កំណាត់​ប៉ើង​ជិត​២០​ម៉ែត្រ​ក្នុងពេលដែល​កំពុង​គេ​ជិះ​ក្នុង​ទិស​ច្រាស់​គ្នា​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤ លើផ្លូវ​លេខ​៥៣​អា ស្ថិតក្នុង​ភូមិ​ចារ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​b

ក្នុង​ហេតុការណ៍​នេះ​ជនរងគ្រោះ​ឈ្មោះ ភិន វុ​ធ អាយុ​២៩​ឆ្នាំ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ឈ្មោះ ពោ អាយុ​២៥​ឆ្នាំ ត្រូវបាន​ស្លាប់​ក្រោយពី​បាន​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ និង​ឈ្មោះ ផុន ភោ​ត អាយុ​២៥​ឆ្នាំ រងរបួស​ធ្ងន់​ត្រូវបាន​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។​ចំ​ ​ណែ​ក​អ្នកកាសែត ដែល​បាន​បើក​បុក​មនុស្ស​ស្លាប់​ដល់​ទៅ​២​នាក់​និង​របួសធ្ងន់​ម្នាក់ទៀត​នោះ ត្រូវបាន​ ​សមត្ថកិច្ច​ស្គាល់ឈ្មោះ និង​អង្គភាព​យ៉ាងច្បាស់ គេ​រស់នៅ​ជិត​ផ្ទះ​ប្រាំ​ជាន់ ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។ ​DSC02453

​ក្រោយពេល​កើ​ហេតុ​២​ថ្ងៃ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៤ សមត្ថកិច្ច​ជំនាញ​បានអោយដឹង​ដែរ​ថា​៖ បាន​រកឃើញ​ដែក​រាង​ផ្លែ​ស្ពឺ​ជាង​១០​គ្រាប់ នៅក្នុង​គូថ​រថយន្ត​អ្នកកាសែត​នោះ គឺជា​គ្រាប់​ដែក​សំរាប់​បោះ​ចូល​អោយ​រថយន្ត​ដឹកឈើ​បែក​កង់ នៅពេលដែល​រថយន្ត​ដឹកឈើ​ណា​មិន​ព្រម​ឈប់​បង់លុយ​អោយ​ពួកគេ​។​ ​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានអោយដឹងថា​៖​ក្នុង​សំណុំ​រឿងនេះ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​កសាង​និង​បញ្ជូន​សំណុំ​រឿងនេះ អោយទៅ​ស្ថាប័ន​តុលាការខេត្ត​រួច​ ​រាល់​ហើយ រឿង​ចំណាត់ការ​យ៉ាងណា​នោះ​គឺជា​ឆន្ទា​នុ​សិទ្ធ​របស់​អស់លោក​តុលាការ​មុខ​ដែក​។​

​ដោយឡែក​លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​និយាយ​អោយដឹង​ ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៤​នេះ​ថា​៖​សំណុំ​រឿងនេះ​លោក​នឹង​យកមកអនុវត្ត​តាម​នី​តិ​វិធី​នៅក្នុង​សប្តាហ៍​ដើមខែ​សីហា​នេះហើយ គឺ​លោក​មិន​ទុកអោយ​រឿងនេះ​អូសបន្លាយ​តទៅទៀត​ទេ ជាពិសេស​គឺ​ដើម្បី​រក​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​សាច់ញាតិ​ជាទី​ស្រឡាញ់​របស់ខ្លួន​។ ​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់​បាន​សំណូមពរ​ដល់ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មេត្តាជួយ​រក​យុត្តិធម៌​ដល់​ក្រុមគ្រួសារ​សព​និង​អ្នករងគ្រោះ​ផង​ព្រោះ​គេ​ដឹងថា​ជនបង្ក​បាន​ដើរហើរ​យ៉ាង​រំ​ ​ភើ​យ​ដោយ​គ្មាន​អ្នកណា​ហ៊ាន​ធ្វើ​អី​គេ​ឡើយ​។​ ​

​សមត្ថកិច្ច​ជំនាញ​បានអោយដឹងថា​៖​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​គ្រប់​អង្គភាព​ក្នុងការ​បង្ក្រាប​បទល្មើស ក៍នៅ​មិន​ហ៊ាន​ប្រើប្រាស់​វិធី​បែបនេះ​ក្នុងការ​បង្ក្រាប​បទល្មើស​នៅឡើយ​ទេ ព្រោះ​វា​ខុស​នឹង​ច្បាប់ តែ​សមត្ថកិច្ច​បាន​ហួសចិត្ត​ចំពោះ​អ្នកកាសែត​នៅ​ខេត្តកំពង់ឆ្នាំង​ម្នាក់​នោះ ដែល​គិតតែ​ពី​ផលប្រយោជន៍​ពួកខ្លួន មិន​គិតពី​អាយុជីវិត​អ្នកដទៃ និង​មិន​គោរព​ក្រមសីលធម៌​របស់​អ្នកសារព័ត៌មាន​ឡើយ​៕ ​ ​