​ប្រធាន​មន្ទីរពេទ្យ​ខេត្ត សៀមរាប ប៉ែន​ផល្គុណ យកលុយ​ពី​អ្នក​ផ្ញើ កង់​ម៉ូតូ​លើស​កំណត់​ទទួល​ការរិះគន់​ជុំ​ទិស​

0

​ ​សៀមរាប​៖​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដែលមាន លោក​ប៉ែន​ផល្គុណ ជា​ប្រធាន​បាន​កំពុងតែ​ទទួលរង​នូវ​កា​រិះគន់​ជុំ​ទិស ពី​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​បាន​យកមក​ង ម៉ូតូ ទៅ​ផ្ញើ​នៅក្នុង​មន្ទី​ពេទ្យ​ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ​ឬ​សួ​សុខ​ទុក​បងប្អូន​។​ ​ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយថា​ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ រស់នៅក្នុង​ខេត្តសៀមរាប ត្រូវ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​នេះ​ដោយ​អ្នកខ្លះ​ពិនិត្យ​ជំងឺ ខ្លះមក​សួ​សុខ​ទុក​បងប្អូន​ឯ​ខ្លះទៀត​មក​បើក​ថ្នាំ​ដោយ​មិន​ហ៊ាន​ទៅរក​សេវា​នៅ​ក្លីនិក​ឯកជន​ទេ​ព្រោះ​សេវា​គេ​យក​ថ្លៃ​។​DSC05918

​ក្រុម​ប្រជាពលរដ្ឋ​បាន​បន្ថែមថា​កន្លងទៅ​ធ្លាប់​លឺ​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស់​ធ្វើកំណែទម្រង់​ស៊ីជម្រៅ ហើយ​មួយ​រយះ​មកនេះ​នៅតាម​ផ្សា​រនាៗ​ពួកគាត់​សង្កេតឃើញ​អាជ្ញាធរ​រួមជាមួយ​ម្ចាស់​វិនិយោគ​ផ្សារ​បាន​លើក​ផ្លាក​ដើម្បី​ស​សេ​អំពី​តម្លៃ​ថ្លៃ​សេវា​យក​ថ្លៃ​ភាស៊ី តែ​នៅក្នុង​មន្ទីរពេទ្យ​ពួកគាត់​មិនបាន​ឃើញ​គេ​លើក​ផ្លាក​ដើម្បី​កំណត់​យក​ថ្លៃ​ផ្ញើ​កង់​នឹង​ម៉ូតូ​នោះទេ ហើយ​ពេល​ពួកគាត់​ផ្ញើ​ម៉ូតូ​១​ថ្ងៃ​គេ​យកលុយ​១​ពាន់​រៀល​តែបើ​ពួក​ផ្ញើ​ចាប់ពី​ព្រឹក​រូ​ហូត​ដល់​ព្រឹក​វិញ​គេ​យក​២​ពាន់​រៀល​។​DSC04574

ចំណែក​កង់​វិញ​បើ​ផ្ញើ​ដូចគ្នា​គេ​យកលុយ​ពី​៥​រយ​រៀល​ទៅ​១​ពាន់ ហើយ​ពួក​សុទ្ធតែជា​ពលរដ្ឋ​ក្រីក្រ​។​ ​យោងតាម​ប្រភពពី​មន្ត្រី​ពេទ្យ​បង្អែក​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​នៅ​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ​និង​កង់​នោះ​ក្នុង​១​ថ្ងៃ​រាប់រយ​គ្រឿង​ចេញចូលៗ ហើយ​ការ​យកលុយ​ដូច​បាន​ប្រជាពលរដ្ឋ​រាយការណ៍​នោះ​គឺជា​ការ​ពិតមែន​ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ​គាត់​មិនបាន​យក​ផ្ទាល់ដៃ​ទេ គឺ​ទៀតសោត​មាន អ្នកម៉ៅការ​បន្ត​ពី​លោក​ប្រធាន ហើយ​អ្នកម៉ៅការ​ទទួលយក​ក​ន្លែ​ង​ផ្ញើ​កង់​នឹង​ម៉ូតូ​នោះ ជា​ខ្សែ​រយះ​របស់លោក​ប្រធាន​តែម្ដង​។​

​ពាក់​ករណីនេះ​លោក ប៉ែន​ផល្គុណ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​បាន​ប្រាប់​ឲ្យ​ដឹង​នៅតាម​ទូរស័ព្ទ​ការ​ពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១​ខែសីហារ​ឆ្នាំ​២០១៤​នៅ​ម៉ោង​០៩​និង​៥០​នាទី​ថា​ចំណុច​នឹង​គឺ​បានគ​ណះ​កម្ម​ការ​បាន​ដេញថ្លៃ​ដូច​ផ្សារ​អីចឹង ចាំ​លោក​ប្រជុំ​ថ្នាក់​ខេត្ត​សិន ពេលនេះ​លោក​កំពុងតែ​ជាប់រវល់​។​ ​ដោយឡែក លោក​សូ​ប្លា​តុង​អភិបាលក្រុង​សៀមរាប​បាន​ឲ្យ​ដឹ​ថា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​រឿងលើក​ផ្លាក​ដើម្បី​កំណត់​ថ្លៃ​សេវា​យកលុយ​ពី​អ្នក​ផ្ញើ​កង់​ម៉ូតូ​គឺជា​គោលការណ៍​ខាង​អាជ្ញាធរ​ក្រុងមាន​គម្រោង​រួចហើយ គឺ​នៅ​កន្លែង​ណា​មាន​ផ្ញើ​កង់ ម៉ូតូ​គឺ​ត្រូវ​លើក​ផ្លាក​ស​សេ​តារាង​តម្លៃ​ទាំងអស់ រួមទាំង​សាលារៀន​ផងដែរ​។​DSC05913

​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ដែល​គ្រប់គ្រង​មើល​ការខុសត្រូវ​ដោយ​លោក ប៉ែន​ផល្គុណ ជា​ប្រធាន​បានទទួល​នូវ​កា​រិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ដែល​សុទ្ធតែជា​ពលរដ្ឋ​ក្រីក្រ ក្នុងនោះដែរ​ប្រជាពលរដ្ឋ​ក៍បាន​បង្ហើប​បន្ថែមថា នៅក្នុង​មន្ទីរពេទ្យ​គេ​ស​សេ​អក្ស​នៅតាម​ជញ្ជាំង​ថា​ប្រជាពលរដ្ឋ​ក្រីក្រ ព្រះ​ស​ង្ស មន្ត្រី​យោធា​និង​ផ្សេងៗ​គេ​មិន​ឲ្យ​បង់លុយ​ថ្លៃ​ពិនិត្យ​ជំងឺ​នោះទេ តែ​នៅក្នុង​មន្ទីរ​ពេលដែល​គ្រប់គ្រង​ដោយ​លោក​ប៉ែន​ផល្គុណ​បាន​យកលុយ​មិន​ជ​ន្លោះ​មនុស្ស ហើយ​សេវា​មានការ​យឺត​យាវ​ទៀតផង​។​ដូច្នេះ​មានតែ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ទេ​ដែល​ហ៊ាន​វះ​សាច់​ស្អុយ​នេះ​ចេញ​។​