អភិបាលខេត្តបន្ទាយមានជ័យទទួលលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីត ១៩ហើយ បន្ទាយមានជ័យ

0

ខេត្តបន្ទាយមានជ័យ: ឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តនិងជា ប្រធានគណៈបញ្ជាការកងឯកភាពខេត្តនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបាន អញ្ជើញទទួលការចាក់វ៉ាក់សាំងនៃក្រុមហ៊ុនចិនស៊ីណូហ្វាម(SINO FARM) បង្ការជម្ងឺឆ្លង Covid-19 ជាលើកដំបូងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូសៀត រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០កុម្ភៈ២០២១។

ការចាក់នេះធ្វើឡើងតំណាលគ្នានឹងអភិបាលខេត្ត រាជធានី រដ្ឋមន្ត្រី ឥស្សរជនមួយចំនួន បន្ទាប់ពីមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាល អោយធ្វើវាជាបន្ទាន់និងដើម្បីអោយប្រជាជន មហាជនមានការទុកចិត្តលើវ៉ាក់សាំងពីប្រទេសចិននេះ ។

ក្រោយការចាក់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ៖ ឯកឧត្ដមមានអក្ការៈ ស្រួលខ្លួនធម្មតា ហើយស្រឡះចិត្តផង ៕ដោយ៖ឃិន គន្ធា