យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់និង១០នាក់ទៀតរងរបួសធ្ងន់ដោយសារឧប្បទ្ទវ:ហេតុគ្រោះចរាចរណ៍

កំពង់ធំ=មហាសែនរន្ធត់ណាស់រថយន្តបែនដឹកដីរ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងរត់តាក់ស៊ីពេញហ៊ឹងក្នុងទិសដៅច្រាស់គ្នាគៀបជាប់និងរថយន្តបណ្តាលឲ្យតៃកុងរថយន្តទាំងសងខាងនិងនារីម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុក្មេងតូចម្នាក់ទៀតស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបារាយណ៍.សន្ទុក អ្នករងរបួសធ្ងន់ប្រុសស្រីចំនួន១១នាក់ ..ហេតុការណ៍គ្រោះថ្នាក់គ្រោះចរាចរណ៍ដ៏រន្ធត់បានកើតឡើងតាមបណ្តោយផ្លូវលេខ៦ ផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម ស្ថិតភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តពង់ធំ ..វេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១..ទី១សាកសពជនរងគ្រោះដែលជាតៃកុងរថយន្តសាំងយ៉ុងឈ្មោះតិច ចាន់វាសនា ភេទប្រុសអាយុ៤៣ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ)មានទីលំភូមិវាល ឃុំសាន់គរ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ ទី២សាកសពរថយន្តបែនដឹកដីឈ្មោះ ឃួងស្រ៊ាន់ ភេទប្រុសអាយុ ២៥ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ)មានទីលំនៅភូមិ ស្រឡៅតូង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ..ទី៣សាកសពនារីរងគ្រោះឈ្មោះ ម៉េតសៀងលួន អាយុ៣១ (ស្លាប់នៅកើតហេតុ)មានទីលំនៅភូមិវាលឃុំសាន់គរ ស្រុកកំពង់ស្វាយ..នារីគ្រោះគ្រោងនិងរៀបការ នៅថ្ងៃអាទិត្យទី០៧ខែកិម្ភ:នេះឯងតែជាអកុសលមច្ចុរាជបានឆកយកជីវិនាងបាត់ទៅហើយ ចំណែកកូនតូចអាយុប្រមាណ១ខួបបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក ..ក្មេងស្រីម្នាក់ទៀតស្លាប់បន្ទាប់ពីមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក រីឯអ្នករងរបួសធ្ងន់ប្រុសស្រីចាស់ក្មេង១០នាក់ដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំខ្លះ យកទៅសង្រ្គោះទីក្រុងភ្នំពេញខ្លះ សូមបញ្ជាក់ផងដែរថាអ្នករងរបួសធ្ងន់ទាំង១០នាក់នេះ ភាគច្រើនបែកប្រអប់ជើង និងបាក់ភ្លៅ និងបាក់ខ្មងជើង ព្រោះថា រថយន្តសាំងយ៉ុងដែលរត់តាក់ស៊ីនេះមិនចាប់ខ្ចៅ មិនប៉ាឡុងនោះទេ ដើម្បីងាយស្រួលលើកអីវ៉ាន់ដាក់ចុះដាក់ឡើង យោងតាមប្រភពពត៏មានពីកន្លែងកើតហេតុឲ្យដឹងថា:មុនពេលកើតហេតុគេឃើញរថយន្តសាំងយ៉ុងចេញពីត្បូងទៅជើង ហើយរថយន្តបែនដឹកដីប៉ុន្តែចាក់ដីអស់ហើយចេញពីជើងទៅត្បូងទិសដៅច្រាស់គ្នា ស្រាប់តែមិនដឹងថាខាងតៃកុងរថយន្តគាត់កើតអីទេក៏រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងពេញហ៊ឹងបណ្តាលឲ្យស្លាប់និងរបួសជាច្រើននាក់តែម្តង ដឹងហេតុការណ៏៍ភ្លាមៗអ្នកភូមិបាននាំគ្នាជួយលើកអ្នករបួសចេញរថយន្តសាំងយ៉ុងហើយលើដាក់លើរថយន្តកាមរីគូទស្វិតរបស់លោកចិត្រ ជាមន្រ្តី នគរបាលប៉ុស្តិ៍ កំពង់ថ្ម ដឹកអ្នករបួសយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុកជាបន្តបន្ទាប់ ក្រោយមករថយន្តមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុកចំនួន២គ្រឿងទៀត មកជួយដឹកអ្នករបួសដើម្បីជួយសង្រ្គោះ។រថយន្តទាំង២គ្រឿងស្ទូចយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុកដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធី ..សាកសពជនរងគ្រោះសាច់ញាត្តិទទួលយកទៅធ្វើបុណ្យតាមប្រពៃណីរាងៗខ្លួន៕