ឯកឧត្តម អម សុភា និង សហការី បានចុះសាកសួរសុខទុក្ខគ្រូពេទ្យនិងអាជ្ញាធរដែនដីប្រចាំការនៅមណ្ឌចត្តាឡីស័ក ឃុំទឹកហូត ស្រុករលាប្អៀរ និង ស្រុកកំពង់ត្រឡាច

0

កំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើររដោយឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងសហការីបានអញ្ជើញ ចុះសាកសួរសុខទុក្ខគ្រូពេទ្យនិងអាជ្ញាធរដែនដីប្រចាំការនៅមណ្ឌលចត្តាឡី
ស័ក ទីកហូត ស្រុករលាប្អៀរ និង ស្រុកកំពង់ត្រឡាច។

ក្នុងឱកាសនោះឯកឧត្តម អម សុភា បានថ្លែងនូវអំណរគុណនិងកោតសរសើរដល់គ្រូពេទ្យ និង អាជ្ញាធរដែនដីប្រចាំការនៅមណ្ឌលទាំង២ ដែលបានលះបង់ខ្ពស់ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ជា
ពិសេសរួមគ្នាទប់ស្កាត់ជំងីកូវីដ១៩កុំអោយឆ្លងក្នុងសហគមន៍យើងដោយប្រតិបត្តិតាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្ត្តម អម សុភា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីនិងក្រុមគ្រូពេទ្យទាំងអស់ដែលប្រចាំការនៅមណ្ឌលទាំង២ត្រូវសហការគ្នាយកចិត្តទុកដាក់បន្តទៀតដើម្បីសុខមាលភាពប្រជាពលរដ្ឋអោយសហគមន៍របស់យើងគ្មានការឆ្លងជំងឺកូវីដ១៩។

ក្នុងឱកាសឯកឧត្តម អម សុភា បានឧបត្ថម្ភ ទឹកសុទ្ធ ៥០ កេសនិងថវិកាមួយចំនួន ជូនដល់មណ្ឌលចត្តាឡីស័កទឹកហូតរលាប្អៀរ និង ស្រុកកំពង់
ត្រឡាច៕សុខ គឹមសៀន