ថ្នាក់ដឹកនាំស្រុកកោះអណ្តែតនាំយកអំណោយផ្តល់ជូនក្រុមបឹក្សា ឃុំ ក្រពុំ ឈូក សម្រាប់ប្រើប្រាស់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

0

តាកែវ: នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមីនា ឆ្នាំ២០២១ លោក សែស ប្រាក់ពិសាល អភិបាលរងនៃគណៈអភិបាលស្រុកកោះអណ្តែតខេត្តតាកែវ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំក្រពុំឈូក ស្រុកកោះអណ្តែត បាននាំយកនូវអំណោយរបស់ លោកជំទាវ នូ សុវណ្ណនី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកោះអណ្ដែត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំក្រពុំឈូក រួមមាន អាល់កុល១កាន សាប៊ូ៧២ដុំ និងហ្វុងគណបក្សប្រជាជនកម្ពុជា អំណោយរបស់ ឯកឧត្តម ឈន ថុង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំក្រពុំឈូក អាល់១កាន និងអំណោយរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុកចុះមូលដ្ឋានឃុំក្រពុំឈូក ទង់ជាតិចំនួន៧ និងទង់បក្សចំនួន៧ ជូនដល់គណ:កម្មាធិការគណបក្សឃុំក្រពុំឈូក ទុកសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និងកែលម្អទីស្នាក់ការគណបក្សឃុំ៕ដោយ -រ៉ាវុធ