ឆក់កាបូបប្រាក់ប្រជាពលរដ្ឋបានសម្រេច ត្រូវសមត្ថកិច្ចប៉ុស្ដិ៍អូរបែកក្អម ឃាត់ខ្លួនបាន២នាក់ គេចខ្លួន២នាក់

0

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១នេះ កាលពីម្សិលមិញនេះកម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា(ឆក់កាបូបប្រាក់) នៅចំណុចមុខផ្សារទំនើបមីតថោន ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០២នាក់ដែលឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ស៊ីណា ស៊ីណារ៉ុង (ហៅរ៉ុង) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៧P ផ្លូវបេតុង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (គ្មានសារធាតុញៀន) , និងទី២-ឈ្មោះ អ៊ឹង ប៊ុណ្ណារិទ្ធ (ហៅរិទ្ធ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៣១០ ផ្លូវ៤៨ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) និងបក្ខពួក ០២នាក់ទៀតគេចខ្លួនមាន៖ឈ្មោះរី និងឈ្មោះឌី) ពួកគេបានធ្វើសកម្មភាពឆក់យកកាបូបប្រាក់ពីជនរងគ្រោះឈ្មោះ ០១នាក់ មិនស្គាល់អត្តសញ្ញាណ ទៅបាត់ក្រោយកើតហេតុ ) ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ឃ្លួនបានពេលកំពង់ល្បាតក្នុងមូលដ្ឋាន ។

សម្ភារៈបាត់បង់ កាបូបប្រាក់របស់ជនរងគ្រោះ០១ , សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ1IF-3126 របស់ជនរងសង្ស័យ ។បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី