រថយន្តកុងតឺន័របើកទៅបុករថយន្តMAZDA ពីក្រោយពេញទំហឹងបណ្តាលឲ្យប៉ើងទៅចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ

0

ភ្នំពេញ ៖ បុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតបានបើករថយន្តកុងតឺន័រមួយគ្រឿងក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តMAZDAពីក្រោយពេញទំហឹងបណ្ដាលឲ្យប៉ើងទៅលើចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃព្រហស្បតិ៍ទី ១៨ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខផ្សារជម្ពូវន្ត័ភូមិជម្ពូវ ន្ត័ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់និងរួមដំណើរស្រ្តី២នាក់ទៀតបានបើករថយន្ត MAZDAមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AN -0439បានធ្វើដំណើរនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C -2451 បើកបដោយបុរសម្នាក់និងរួមដំណើរជាមួយព្រូម្នាក់ទៀតធ្វើដំណើរពីក្រោយស្របគ្នាទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមិនប្រយត្ន័បានបុករថយន្តMAZDAពីក្រោយពេញទំហឹងប៉ើងទៅចិញ្ចើមផ្លូវរបណ្តាលឲ្យរថយន្តMAZDAខ្ទេចផ្នែកខាងក្រោយទាំងស្រុង ។ ចំណែករថយន្តបង្កបន្តបើករត់គេចដល់ផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតបន្ទាយ ង ៧០ត្រូវសមត្តកិច្ចឃាត់បានតែរថយន្ត រីឯអ្នកបង្ករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមច្បាប់ ៕