​​ពលករ​ខ្មែរ​បាន​សំរុក​ចេញទៅ​ថៃ​វិញ​មាន​ចំនួន​១៥​ម៉ឺន​អ្នក​នៅ​ទូទាំងប្រទេស ឯ​ច្រកទ្វារ​អន្តរជាតិ​នៅ​បន្ទាយមានជ័យ គឺ​បងប្អូន​ចេញទៅ​ថៃ​ចំនួន​៣​ម៉ឺន​អ្នក​ប៉ុណ្ណោះ

0

​ក្រុង​ប៉ោយប៉ែត​៖ ​មកដល់ពេលនេះ​កា​លំហូរ​ចេញ​របស់​ពលករ​ចំណាក់ស្រុក​នៅតែមាន​ដូច​ភ្លៀងរលឹម គេ​មិនទាន់​ឃើញ​មាន​វិធានកា​ទប់ស្កាត់​ក្តៅគគុក​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​នោះទេ ប៉ុន្តែ​ក៏មាន​សេចក្តី​រាយ​កា​ណ៏​មួយ​ពី​សំណាក់​លោក​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់ថា គឺមាន​ពលករ​ខ្មែរ​យើង​ចេញទៅ​ប្រទេស​ថៃ​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​និង​ច្រករបៀង​នានា​នៅ​ទូទាំងប្រទេស​គឺ​កើនឡើង​ជាង​១៥​ម៉ឺន​អ្នក​ហើយ ដោយឡែក​តាម​ច្រករបៀង​និង​ច្រក​អន្តរជាតិ​ក្នុង​ខេត្តបន្ទាយមានជ័យ​គឺមាន​ចំនូ​ន​៣​ម៉ឺន​អ្នក​ប៉ុណ្ណោះ​។​ ​CIMG9099

សូមបញ្ជាក់​ដែលថា ចាប់ពី​ថ្ងៃ​ទា​ហ៊ាន​ថៃ​ធ្វើ​រដ្ឋប្រហា ទំលាក់​នាយករដ្ឋមន្ត្រី​ថៃ​កាលពី​ថ្ងៃទី​២២ ​ខែឧសភា ឆ្នាំ​២០១៤ ហើយ​ឈានទៅដល់​កា​ចាប់បង្ខំ​ពលករ​ខ្មែរ​ជាង​២២​ម៉ឺន​អ្នក​អោយមក​ប្រទេស​កម្ពុជា​វិញ ដោយឡែក​គេ​ក៏បាន​ស​ម្គ​ល់​ឃើញ​កា​លំហូរ​ចេញ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ប្រទេស​ថៃ​វិញ​នោះ គឺមាន​ចំនួន​ដូចខាងលើ​នោះ ក៏ប៉ុន្តែ​គេ​មិនឃើញ​មានកា​ទប់ស្កាត់​នៅតាម​ច្រករបៀង​នីមួយៗ​ដែល​ពលករ​សំរុក​ចេញ​នោះទេ ភាគច្រើន​ពេលដែល​ពលរដ្ឋ​យើង​ទៅដល់​ដី​ថៃ​ហើយ គឺ​គេ​ស​ង្គេ​ត​ឃើញ​ក្រុម​ទា​ហ៊ាន​ថៃ​ចាប់បញ្ជូន​មកអោយ​ប៉ូលិស​ខ្មែរ​វិញ​ទាំងអស់​។​

​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បានលើកឡើង​រឿង​ពលករ​ខ្មែរ​ចេញ​ទៅវិញ​យ៉ាងគំហុក​នោះ ខ​ណះ​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​បូកសរុប​លទ្ធផល​នៃ​កា​អនុវត្ត ត្រួតពិនិត្យ​និង​គាំទ្រ​កា​អនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៤​ក្នុង​សាលាខេត្ត​បន្ទាយមានជ័យ ថា រឿង​ពលករ​ខ្មែរ​ដែល​ថៃ​ចាប់បញ្ជូន​មកជា​ង​២២​ម៉ឺន​អ្នកនោះ គឺ​បាន​វិល​ត្រលប់​ទៅវិញ​ជាង​១៥​ម៉ឺន​អ្នក​ហើយ សំរាប់​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយឡែក​នៅក្នុង​CIMG9076

ខេត្តបន្ទាយមានជ័យ​គឺមាន​ត្រឹមតែ​ចំនួន​៣​ម៉ឺន​អ្នក​ប៉ុណ្ណោះ លោក​គោ ស៊ុំ​សារឿ​ត​បាន​បន្តទៀតថា កា​ចេញទៅ​របស់​ពលរដ្ឋ​ខ្មែរ​យើង​នោះ គឺមាន​ច្បាប់​ច្រើនជាង​អ្នក​អត់​មានច្បាប់​ប៉ុន្តែ​ភាគី​ថៃ នៅតែ​បង្កើត​ក្រុមការងារ​ទទួលយក​ព​លករ​របស់​យើង​ដោយ​ត្រឹមត្រូវ​តាមរយះ​អ្នក​មានប​ដើ​ផាស និង​អ្នកមាន​ប៉ាស្ព័រ​ដោយ​យកចិត្តទុកដាក់​បំផុត ដោយឡែក​ក្រុមការងារ​របស់​ក្រសួង​ដែល​បានកំណត់​អោយមាន​ច្រកចេញចូល​តែមួយ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​នោះ គឺ​ពុំទាន់​ឃើញ​មាន​ពលករ​នាំគ្នា​ទៅធ្វើ​ប​ណ្ណ័​ឆ្លងដែន​នៅឡើយ​ទេ ភាគច្រើន​គេ​ទៅធ្វើ​តាមរយះ​នៃ​CIMG9078

មន្ត្រីប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​ទាំងអស់ ដោយឡែក​ពលរដ្ឋ​ដែល​ចេញ​ទៅតាម​ច្រករបៀង​គឺ​ត្រូវ​ទា​ហ៊ាន​ថៃ​ចាប់បញ្ជូន​មកវិញ​ជា​បន្តបន្ទាប់​ផងដែរ ក្រៅពីនោះ ក្រុមការងារ​របស់​ខេត្តបន្ទាយមានជ័យ ក៏បាន​ចុះទៅ​ដល់​មូលដ្ឋាន​អប់រំ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ថៃ​បញ្ជូន​មកអោយ​គាត់​យល់​ពី​របៀបរបប​ធ្វើ​ការងារ​ក្នុងស្រុក​របស់ខ្លួន​ងាយស្រួល​កុំអោយ​ពួកគាត់​ចាញ់បោក​មេខ្យល់ ហើយ​ប្រថុយ​គ្រោះថ្នាក់​ទៅដល់​ប្រទេស​ថៃ​ដូច​មុនៗ​ទៀត​នោះ​៕​ដោយ​ពៅ​រី​