រដ្ឋបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19

0

បន្ទាយមានជ័យ៖  រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរសុខាភិបាលខេត្តបាន បន្តធ្វើការណែនាំនិងជំរុញដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ធ្វើការចាក់វ៉ាក់សាំងការពារជំងឺឆ្លងទៀតបាទកូវីដ19 ហើយការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងដោយការស្ម័គ្រចិត្ត មិនបង្ខំនោះឡើយ។ ជាក់ស្តែងនាថ្ងៃទី ១៨ខែមីនាឆ្នាំ ២០២១នៅមន្ទីពេទ្យមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបូរីមន្ត្រីរាជការមកពីតាមមន្ទីរអង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ បានស្ម័គ្រចិត្តមកធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ជាបន្តបន្ទាប់ រហូតមកបើគិតត្រឹមថ្ងៃទី ១៧ខែមីនាឆ្នាំ ២០២១នេះទូទាំងខេត្តបន្ទាយមានជ័យ ចំពោះការចាក់វ៉ាក់សាំងការពារ ចាក់ដូសទី ១ បានចំនួន ៣,៨៦៦នាក់នឹងចាក់ដូសទី ២ បានចំនួន ៦៧៩នាក់ នេះបើតាមឱ្យដឹងពីលោក ស្រី ឆាន់ ចាន់ សោភ័ណ្ឌ អនុប្រធានមន្ទីរសុខាភិបាលខេត្ត។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៖ បានធ្វើការជូនដំណឹងដល់អស់លោកលោកស្រី មន្ត្រីរាជការទាំងអស់ទូទាំងខេត្តជ្រាបថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងរៀបចំចាក់វ៉ាក់សាំង កូវីត19 ដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពចាប់ពីអនុប្រធានការិយាល័យដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកផ្សេងៗទៀត ដូចនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើលោក លោកស្រី ប្រធានមន្ទីរអង្គភាព បញ្ជូនឈ្មោះអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវី19 ឲ្យបានឆាប់រហ័ស។
តើកូវីដនឹងចប់នៅពេលណា នេះជាសំណួរដែលមនុស្សទូទៅអន្ទះសាចង់ដឹង ប៉ុន្តែអ្នកជំនាញ ផ្នែកសុខភាពសាធារណៈជាច្រើនបាននិយាយថា”យើងពិតជាមិនមានចម្លើយជាក់លាក់ឡើយ មិនតែប៉ុណ្ណោះជំងឺមួយនេះវាអាចនឹងបន្តនៅជាមួយយើងនៅឡើយ ដូចនេះយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ ជាពិសេសត្រូវធ្វើការអនុវត្តទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ការពារនិង៣កុំ។
ក្នុងន័យថា៖ បីការពារ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពី មួយម៉ែត្រកន្លះឡើងទៅ។
បីកុំ៖១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ៣. កុំប៉ះពាល់គ្នា ពីរចូលរួម៖១. ចូលរួមយុទ្ធការចាក់វ៉ាក់សាំងការពាងជម្ងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid៕ដោយ៖ឃិន គន្ធា