អគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង

0

ខេត្ត កណ្តាល ៖  ថ្ងៃពុធ ១១ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០ នាទី មានករណីអគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស (7NG) ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

រោងចក្រមាន ទំហំ ១២០x៨០ មែត្រ  ភ្លើងបានឆេះរោងបាយកម្មករទំហំបណ្ដោយ ៨០x១៥ មែត្រ ។
ករណីនេះបណ្ដាលអោយមានកម្មករ ០១ នាក់ រងរបួសស្រាលឈ្មោះ ភឹម រដ្ឋា ភេទ ប្រុស អាយុ ២ ៤ ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ជាកម្មករផ្នែកជាង ខូចខាតសំភារះរួមមានៈ – ម៉ាស៊ីនភ្លើងធំចំនួន ០១ គ្រឿង- ម៉ាស៊ីនស្កេនក្រយ៉ៅដៃ ចំនួន ១៥ គ្រឿង និងតុបាយ កៅអី កង្ហាមួយចំនួន ។

ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជាជនជាតិ កូរ៉េខាងត្បូង កម្មកររោងចក្រមានចំនួន ១៦៧៥ នាក់ ស្រី ១៣១៨ នាក់ ដែលកំពុងធ្វើការងារ  មូលហេតុៈ ដោយសារ ផ្ទុះសេខ្សែរភ្លើងនៅក្បែររោងបាយហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូត ដល់រោងបាយតែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ ។

បានប្រើរថយន្តពន្លត់អគីភ័យស្រុកខ្សាច់កណ្ដាល ចំនួន ០១ គ្រឿង និងរថយន្តទឹក (7NG) ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៥ គីប ប្រភព : នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ