​ពិធី​ប្រកាស​ជា​សា​ធារ​ណះ​ស្ដីពីរ​ដីធ្លី​ស្ថិតនៅក្នុង​តំបន់​២​និង​តំបន់​៣​ក្នុងស្រុក​ស្ទោង​ខេត្ត​កំពង់ធំ

កំពង់ធំ​៖​ដី​តំបន់​២​និង​តំបន់​៣​ជា​ដី​មាន​ទំនាស់​ជា​យូ​រយ៉ា​ណាស់​មកហើយ​បានធ្វើអោយ​ប្រជា​ពល​រដ្ន​រស់នៅ​តំបន់​នេះ មាន​ការភិតភ័យ​ដោយសារ​តែ​ភាព​មិន​ច្បាស់លាស់​រវាង​ដី​អាស្រ័យ​ផល​ស្រែប្រាំង​និង​តំបន់​ព្រៃ​លិច​ទឹក​ដែល​អាជ្ញាធរ​តែងតែ​ការពារ​អភិរក្ស ការចុះ​ដោះស្រាយ​

និង​ប្រកាស​នេះ​មាន​ការចូលរួម​ពីរ ឯកឧត្តម សុក​ផេង រដ្ន​លេខាធិការ ទីស្ដីកា​រ​គណះរដ្នមន្ដ្រី និង​ជា​អនុប្រធាន​ការងារ​ចុះជួយ​មូលដ្ឋាន​ខេត្ត​កំពង់ធំ ឯកឧត្តម ឡុង​ផល អនុ​រដ្ន​លេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្ទោង ព្រមទាំង​អភិបាលរង​ស្រុក អាជ្ញា​មូលដ្នាន និង​ប្រជា​ពល​រដ្ន​ចូលរួម​ជាង​៥០០​នាក់ កាលពីរ​ព្រឹក​ថ្ងៃ ទី​៥ ខែ សីហា ឆ្នាំ​២០១៤​នៅក្នុង​បរិវេន្ដ​វត្ត ព្រះ​នង្គ័ល ។​បន្ទាប់ពី​លោក សាយ​គឹម​ឡ​ម បាន​អាន​សន្ទរកថា​រួចមក​ 
 ឯកឧត្តម ឡុង​ផល បាន​អាន​សេចក្ដីប្រកាស​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ស្ដីពី​បញ្ហា​តំបន់​៣​ជុំវិញ​បឹង​ទន្លេសាប​ក្នុង​ភូមិសាស្ដ្រ​ខេត្ត​កំពង់ធំ យោងតាម​លិខិត​លេខ​១០៤៤​ស​ជណ ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា​ឆ្នាំ​២០១៤​និង​យោង​តាម​ចំណារ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ​នាយក​រដ្នមន្ដ្រី​ចុះ​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៤ ដោយ​រាជ​រដ្នាភិបាល​បាន​ឯកភាព​លើ​កិច្ចប្រជុំ ស្ដីពី​បញ្ហា​ដី​តំបន់​៣​ជុំវិញ​ទន្លេសាប​ក្នុង​ភូមិសាស្ដ្រ​ខេត្តកំពង់ធំ​ដូចខាងក្រោម​=
១, ការដោះស្រាយ​ដី​បង្កបង្កើន​ផល​នៅ​តំបន់​៣​ជូន​ប្រជាជន​ឈរលើ​ឯកសារ​លិខិត​បទដ្ឋាន​គតិយុត្តិ​និង​បទ​បញ្ចា​របស់​រាជ​រដ្នាភិបាល​ក្នុង​នោះ​ផ្ដល់​ដី​ស្រែ​តំបន់​៣​ជូន​ប្រជា​ពល​រដ្ន​ត្រូវ​ពិនិត្យ​អោយបាន​ហ្មត់ចត់​គឺជា​ដី​អាស្រ័យ​ផល​ពិតប្រាកដ ហើយ​ប្រជា​ពល​រដ្ន​នៅ​ទីនោះ​មាន​ការទទួលស្គាល់​ពី​រ​អាជ្ញាធរ​ភូមិ ឃុំ ។​ដី​ធ្វើស្រែ​នៅក្នុង​តំបន់​៣​ដែល​បាន​ឃ្វៀល​ជូន​ប្រជា​ពល​រដ្ន​មិនមែនជា​ដី​កម្ម​សិទ្ធ​ទេ តែ​ប្រជាជន​អាច​មាន​សិទ្ធិ​កាន់កាប់​អាស្រ័យ​ផល​តែ​មិន​មាន​សិទ្ធិ​ចាត់ចែង​។ ២, រាល់​ការស្នើរ​សុំ​ដី ឬ​ឃ្វៀល​ដី​អាស្រ័យ​ផល​ជូន​ប្រជាជន​ត្រូវ​មាន​ផែនទី​បញ្ចាក់​ទីតាំង​និង​និយាម​កា​ច្បាស់លាស់​។ ៣,  ពង្រឹង​ការអនុវត្តន៍​អោយបាន​ហ្មត់ចត់​នូវ​ចំណារ​របស់​សម្ដេច​តេជោ​នាយក​រដ្នមន្ដ្រី ចុះ​ថ្ងៃ​ទី​១៦ ខែ​មិនា​ឆ្នាំ​២០១២​លើ​សំណើរ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​៩​ខែ​មិនា​ឆ្នាំ​២០១២​ក្នុង​ការបែងចែក​ដី​ជូ​ន​ប្រជា​ពល​រដ្ន​៤០០៤​គ្រួសារ នៅក្នុង​ឃុំ​៦ ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​។​៤, រាល់​ដី​បង្កបង្កើន​ផល​នៅក្នុង​តំបន់​៣ ដែល​ជា​ការវិនិយោគ​ធ្វើ​អាជីវកម្ម មិន​ត្រូវ​អនុញាត​អោយធ្វើ​អាជីវកម្ម​ទេ ហើយ​ការអនុវត្តន៍​ខ្លឹមសារ​នេះ​និង​ត្រូវ​អនុវត្តន៍​ដូច​បណ្ដា​ខេត្ត​ដែល​ពាក់ព័ន្ធ​នានា​ជុំវិញ​បឹង​ទន្លេសាប គឺមាន ខេត្ត​កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ​។​៥,  ត្រូវបង្កើត​ក្រុម​ការងារ​បច្ចេកទេស​មួយ​ដែល​ដឹកនាំ​ដោយ​អាជ្ញាធរ​ទន្លេសាប និង​មាន​សមាសភាព​មកពីរ​ក្រសួង​ពាក់ព័ន្ធ សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ​និង​គ​ណះ​បញ្ចាការ​ឯកភាព ខេត្ត​ស្រុក​ដើម្បី​ចុះ​សិក្សា​ត្រូវ​ត្រួតពិនិត្យ​អោយបាន​ច្បាស់លាស់​ក្នុងការ​ឃ្វៀល​និង​បែងចែក​ដី​អាស្រ័យ​ផល​តំបន់​៣​ជូន​ប្រជា​ពល​រដ្ន​នៅក្នុង​ភូមិ​ឃុំ​ដែល​ពាក់ព័ន្ធ និង​ធ្វើ​របាយការណ៍​ជូន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឃន៍​វិស័យ​កសិកម្ម​និង​ជនបទ​ដើម្បី​លើកសំណើរ​ជូន​សម្ដេច​តេជោ​នាយក​រដ្នមន្ដ្រី​ពិនិត្យ​សំរេច​។​៦, ដី​នៅ​តំបន់​២​អាច​ធ្វើស្រែ​បង្កបង្កើនផល​បាន តែបើ​មាន​ព្រៃ​លិច​ទឹក​នៅ​តំបន់​២ ប្រជា​ពល​រដ្ន​ត្រូវ​ចេះ​ថែរក្សា​ទុក ដោយឡែក​ប្រសិន​មានការ​សាង​ទំនប់​ប្រឡាយ សហគម​ន៍​និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ស្នើរ​សុំ​ការអនុញាតិ​ពីរ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ជាមុន​។​៧, ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ត្រូវ​រៀបចំ​បោះបង្គោល​កំណត់​តំបន់​៣​អោយបាន​ញឹក​បន្តិច​អាច​ឃ្លាត​ពីរ​បង្គោល​នីមួយៗ​ប្រវែង​៥០០​ម៉ែត្រ​ដើម្បី​អោយ​ប្រជាជន​ងាយ​យល់ដឹង​ពី​ព្រំប្រទល់​តំបន់​២​និង​តំបន់​៣ ។​
​ឯកឧត្តម សុក​ផេង បាន​បញ្ចាក់​បន្ថែម​ពី​សេចក្ដីប្រកាស​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​ប្រជា​ពល​រដ្ន​បាន​សួរ​សំនួរ​ទាក់ទង​និង​បញ្ហា​ដី​នៅ​តំបន់​២​និង​តំបន់​៣​នេះ =១, ដី​តំបន់​២​អាច​ធ្វើស្រែ​បាន​ដូច​តំបន់​៣ ២, ជួយ​ថែរក្សា​ទុក​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​២​និង​តំបន់​៣​បើ​មាន ៣,​មិន​អនុញាតិ​អោយ​ឈ្មួញ ឬ​ក្រុមហ៊ុន​ណា​ចូលទៅ​អភិវឌ្ឍន៍​ឬ​វិនិយោគ​នៅ​តំបន់​៣​ឡើយ​បើសិនជា​មាន​ត្រូវ​ទទួលខុសត្រូវ​មុខ​ច្បាប់​រួម​ទាំង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​,៤,​ឈ្មួញ ,​ក្រុមហ៊ុន​,​អ្នកវិនិយោគ​គ្មាន​សិទ្ធិ​កាន់កាប់​នៅក្នុង​តំបន់​៣​នោះទេ​គឺ​មានតែ​ប្រជាជន​ទើប​មាន​សិទ្ធិ​ទទួល​អាស្រ័យ​ផល​នៅ​ទីនោះ តែ​គ្មាន​សិទ្ធ​លក់ដូរ​ដាច់ខាត​៥, ចាប់ពី​ពេលនេះ​ទៅ​គ្មាន​ការ​ចាប់ចង ឬ​ដាក់ទោស​ដល់​ប្រជា​ពល​រដ្ន​ទៀត​ទេ ក្នុងនោះដែរ​ប្រជា​ពល​រដ្ន​ក៏​សំដែង​សេចក្ដីត្រេកអរ​ជា​ពន្ធ​ពេក​និង​បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម ជាពិសេស​សម្ដេច​អគ្គសេនាបតី​តេជោ​ហ៊ុន​សែន នាយក​រដ្ន​មន្ដ្រី​ដែល​បាន​ជួយ​ដោះស្រាយ​ដី​តំបន់​២​និង​តំបន់​៣ ជូន​ប្រជា​ពល​រដ្ន​ក្នុងស្រុក​ស្ទោង​ក៏ដោយ​ជា​ប្រជា​ពល​រដ្ន​នៅតាម​ខេត្ត​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​៕​

1 2 3