សេចក្តីប្រកាសព័ត៌មាន ស្តីពីការបិទការចេញ-ចូលជាបណ្តោះអាសន្ន ភូមិគោកកាចាន់ និងភូមិខៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១

0

សៀមរាប: រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវជ១៩ ចូលក្នុងសហគមន៍២០កុម្ភៈនេះ ចំពោះករណ៏វិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន០១នាក់ ទៅលើឈ្មោះ ចាប នី ភេទស្រី អាយុ៤៦ឆ្នាំ នៅថ្ងៃទី០៩ ខែមេសាឆ្នាំ២០២១ រស់នៅភូមិ គោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប សម្រេចបិទ ការចេញចូលជាបណ្តោះអាសន្នភូមិគោកតាចាន់ និងភូមិខៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពី ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ នេះតទៅ។ ចំពោះការបិទការចេញចូលបណ្តោះអាសន្ននេះ នឹងដំណើរការ ឡើងវិញ ក្រោយស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ មានសភាពធូស្រាល និងវិលមករកប្រក្រតីភាព ឡើងវិញ ដោយរដ្ឋបាលខេត្តនឹងជូនដំណឹងនាពេលក្រោយ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានទំនាក់ទំនង កវិជ្ជមានជំងឺកូវីដ១៩ បានចូលទៅកាន់ ផ្សារភូមិភាគបួន និងមន្ទីរសម្រាកព្យាបាល ឆាយ លាង ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូម ផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥៤៧៤០៧៧ ៧៨៩០០៧ ដើម្បីក្រុមការងារចាត់វិធានការ ក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសបងប្អូនដែលរស់នៅក្នុងភូមិគោកតាចាន់ និងភូមិខៀន សង្កាត់គោកចក ក្រុងសៀមរាប ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។