រាយបន្លាលួសបង្កើនត្រួតពិនិត្យពលករលួចឆ្លងដែនខុសច្បាប់ពេលកូវីត-១៩

0

បន្ទាយមានជ័យ៖ បន្លាលួសប្រមាណ ២.០០០ម៉ែត្រ ត្រូវបានកងកម្លាំងកងទ័ពកម្ពុជា ចំណុះទិសទី១នៃយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ រាយតាមភូមិសាស្រ្តការពាររបស់ខ្លួន ដើម្បីបង្កើនសហការជាមួយកងនគរបាល កងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរដែនដីនិងសមត្ថកិច្ច បានបង្កើតត្រួតពិនិត្យពលករខ្មែរឆ្លងដែននិងជនបរទេស (ថៃ) ដែលបើកបររថយន្តដឹកទំនិញឆ្កងដែនពីថៃមកកម្ពុជា និងពីកម្ពុជា(ដំឡូងមី) ទៅថៃវិញ កាលពីថ្ងៃទី២០ខែមេសា ឆ្នាំ២០២១។
ក្នុងនោះ ខាងកម្ពុជាត្រូវរាយបន្លាលួសនៅតំបន់ប៉ោយប៉ែតប្រមាណ២.០០០ម៉ែត្រ ។ប្រតិបត្តិដែលត្រូវពង្រឹងនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងបានវិលពីគោលដៅការពារសន្តិសុខ ក្នុងឳកាសបុណ្យចូលឆ្នាំនិងការជួយជួសជុលផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់។ហើយក៏ជាពេលដែលជឥមេរោគកូវីត១៩សហគមន៍ថៃ បានផ្ទះខ្លាំងនៅខេត្តស្រះកែវ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។
យោងតួលេខរបស់រដ្ឋបាលគ្រប់គ្រងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលថៃ អោយដឹងថា នៅខេត្តស្រះកែវ មានអ្នកវិជ្ជមានថ្មីចំនួន១.៣៩០នាក់ ។
លោកឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរងនិងចានាយសេនាធិការយោធភូមិភាគទី៥បានអោយដឹងថ្ងៃទី២០ខែមេសាថា៖ ខេត្តស្រៈកែវ ប្រទេសថៃ ផ្ទុះកូវីត ១៩ យ៉ាងខ្លាំង ។កងកំលាំងទិសទី១ បន្ទាយមានជ័យខិតខំពង្រឹងត្រួតពិនិត្យតាមបណ្តោយព្រំដែន(កម្ពុជា ថៃ) ដើម្បីទប់ស្កាត់ពលករឆ្លងដែន ។
ប្រភពមួយទៀតដែលទទួលបាននៅព្រឹកថ្ងៃទី២០ខែមេសាថា៖ មកទល់ពេលនេះអាជ្ញាធរនិងកងកម្លាំងបាននឹងនាំយកលួសបន្លាប្រភេទមុខកាំបិត១០០ដុំ (១ដុំប្រវែង២០ម) ដើម្បីយកទៅពង្រាយតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពីស្ពានរថភ្លើងទៅទិសខាងជើងក្នុងភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែត ដែលឈមនឹងតំបន់ផ្សាររោងក្លឿរបស់ថៃនាឃុំខ្លលឹកនិងឃុំប៉ារ៉ៃស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ៕ដោយ៖ ឃិន គន្ធា