កម្លាំងរដ្ឋបាលព្រៃឈើជីក្រែងបង្ក្រាបបានរថយន្តដឹកឈើប្រភេទលេខ១ខុសច្បាប់១គ្រឿង

0

សៀមរាប៖ កម្លាំងរដ្ឋបាលព្រៃឈើជីក្រែង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ សៀមរាប បានធ្វើការបង្គ្រាបរថយន្តដឹកឈើប្រភេទលេខ១ល្មើសច្បាប់ ១គ្រឿងនៅលើចំនុចផ្លូវជាតិលេខ៦ ក្នុងភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានឲ្យដឹងថា រថយន្តដែលកម្លាំងជំនាញបង្គ្រាបបានខាងលើ ម៉ាកហីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3D ៧៦៥៧ និងទ្រុងខាងក្រោយពាក់ស្លាកលេខភ្នំពេញ AA ០៥៣៨ ដែលមានដឹកឈើល្មើសច្បាប់ ជាប្រភេទឈើលេខ១ ចំនួន១៣៣ដុំស្មើនឹង ១៨ម៉ែត្រគូប ។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ ចំណែកវត្ថុតាងបទល្មើសមានរថយន្ត និងឈើ ត្រូវបានកម្លាំងជំនាញបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជីក្រែង ខេត្តសៀមរាប ដើម្បីរៀបចំសំណុំរឿងដោះស្រាយបន្ត៕