ឯកឧត្តម អ៊ុន ចាន់ដា ពន្លឿន ការកែលំអ មន្ទីរពេទ្យមេគង្គកំពង់ចាម ដេីម្បីព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ខណៈការរៀបចំសម្រេចបាន៩០%ហេីយ

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃ ទី ៣០ ខែមេសា ឆ្នាំ ២០២១ បាន អញ្ជើញ ចុះ ពិនិត្យការ កែលំអ មន្ទីរពេទ្យ មេគង្គ កំពង់ចាម (អតីត សណ្ឋាគារ មេគង្គ ) សម្រាប់ ព្យាបាល អ្នក វិជ្ជមានវីរុស កូវីដ -១៩ ក្នុង ក្របខ័ណ្ឌ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ តាម ប្រសាសន៍ ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ។

ក្នុង ឱកាសនោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ណែនាំ ដល់ មន្ត្រីជំនាញពាក់ព័ន្ធ ដែល កំពុង ធ្វើ ការ កែលំ អ មន្ទីរពេទ្យ មេគង្គ កំពង់ចាម ធ្វេីយ៉ាងណា ត្រូវ ពន្លឿន ការងារ នេះ ឲ្យ បាន ឆាប់ រួចរាល់ ត្រឹម រយៈពេល ២ថ្ងៃ ទៀត ទាំង មាន គុណភាព និង សោភណភាព ក្នុងនោះ ត្រូវរៀបចំ បន្ទប់ សម្រាប់ បុគ្គលិក ពេទ្យ និង គ្រែ សម្រាប់ អ្នក ជំងឺ ដោយមានការ រៀបចំ បំពាក់ សម្ភារ បរិក្ខារ និង បណ្តាញ ទឹក ភ្លើង ថ្មី ព្រមទាំង សំអាត បរិស្ថាន ក្នុង អគារ និង ទីធ្លានៅ ខាង ក្រៅ ឲ្យ បាន ស្អាត ល្អ ដេីម្បី ប្រែ ក្លាយ អតីត សណ្ឋាគារ មេគង្គ នេះ ឲ្យ ក្លាយ ទៅ ជា មន្ទីរពេទ្យ ប្រកប ដោយ ជំនឿ និង ការជឿ ទុកចិត្ត សម្រាប់ ព្យាបាល អ្នក វិជ្ជមាន កូវីដ -១៩ ជូនបងប្អូន ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ នៅ ដើម ខែ ឧសភា ឆ្នាំ ២០២១ នេះ ។

បេីយោងតាម សេចក្តី ជូន ដំណឹង របស់ ក្រសួង សុខាភិបាល កាលពី ថ្ងៃទី ២៩ ម្សិលមិញ នេះ បាន រក ឃើញ អ្នក វិជ្ជមាន វីរុសកូវីដ -១៩ ថ្មី ចំនួន៣៩នាក់ ដែល រស់នៅ ក្នុង ស្រុក មួយ ចំនួន នៃ ខេត្តកំពង់ចាម ។ បច្ចុប្បន្ន អ្នក វិជ្ជមាន កូវីដ -១៩ កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក ខេត្តកំពង់ចាម មាន ចំនួន ៥៨នាក់ ក្នុងនោះ អ្នក ប៉ះពាល់ ដោយ ផ្ទាល់ និង ប្រយោល ជា ច្រើន នាក់ ទៀត ដែល កំពុង ធ្វើ ធ្វើចត្តាឡីស័ក ។
គួរ រំលឹក ផង ដែរ ថា បន្ទាប់ ពី ព្រឹត្តិការណ៍ ២០កុម្ភៈ បានរីក រាលដាលដល់ ខេត្តត្បូងឃ្មុំ និង ខេត្តកំពង់ចាម សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាន ណែនាំ ដល់ រដ្ឋបាល ខេត្តកំពង់ចាម ឲ្យ យក ទីតាំង ធ្វើ ចត្តាឡីស័ក នៃសណ្ឋាគារ មេគង្គ ដែល មានចំនួន ៧១បន្ទប់ សម្រាប់ ត្រៀមធ្វើ ជា មន្ទីរពេទ្យ ព្យាបាល អ្នក វិជ្ជមានវីរុស កូវីដ -១៩ ៕