ក្រុមហ៊ុនសុខ តុញ រៀលអ៊ីសស្ទេត នាំយកអំណោយជូនដល់រដ្ឋបាលខេត្ត និងរដ្ឋក្រុងសៀមរាប

0

សៀមរាប: ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៍ដូចជាការយកចិត្តទុកដាក់ក្នុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបក្នុងកាលៈទេសៈដ៏លំបាកនេះផងដែរ លោក សុខ តុញ

ស្ថាបនិក ក្រុមហ៊ុនសុខ តុញ រៀលអ៊ីសស្ទេត និង ជាប្រធានក្រុមប្រឹក្សាភិបាល គម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន ព្រមទាំងក្រុមការងារ បាននាំយកអង្ករនូវចំនួន ១តោន. មីម៉ាម៉ាចំនួន ៥០កេស .ទឹកសុទ្ធ ៣០កេស. ត្រីខចំនួន ១០កេស. ម៉ាសចំនួន ១០០ប្រអប់. អាល់កុល ៣បាដុង. ទឹកស៊ីអ៊ីវ ៣០យួរ. ទឹកត្រី ៣០យួរ និងថវិកាចំនួន ១លានរៀល ជូនដល់រដ្ឋបាលខេត្តសៀមរាប ហើយព្រមទាំងបានប្រគល់ជូនដល់រដ្ឋបាលសាលាក្រុងសៀមរាប នូវ អង្ករចំនួន១តោន.មីម៉ាម៉ាចំនួន៣០កេស. ទឹកសុទ្ធ២០កេសត្រីខចំនួន ៦កេស. ម៉ាសចំនួន ៥០ប្រអប់. អាល់កុល ២បាដុង. ទឹកស៊ីអ៊ីវ ២០យួរ. ទឹកត្រី ២០យួរ និងថវិកាចំនួន ១លានរៀល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ។ លោក សុខតុញ បានមានប្រសាសន៍ថា លោកពិតជារីករាយណាស់ ដែលមានឱកាស បានចូលរួមជួយឧបត្ថម ជាគ្រឿងឧបភោគបរិភោគដល់ថ្នាក់ដឹកនាំ ខេត្តសៀមរា និងរដ្ឋបាលសាលាក្រុងសៀមរាបដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយអំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការរួមសាមគ្គីគ្នា នឹងការយកចិត្តទុកដាក់ក្នុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនេះ ។
លោក សុខ តុញ ក៍បានកោតសសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត សៀមរាប រដ្ឋបាលក្រុង កងកម្លាំងទាំងបីប្រភេទ ព្រមទាំងក្រុមក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈផងដែរ ៕