កំលាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន ជនសង្ស័យ ១​នាក់ ដកហូត សារធាតុ​ញៀន និង​សម្ភារៈ ជា​វត្ថុតាង​មួយចំនួនទៀត​

0

​សៀមរាប ៖ កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​បង្ក្រាប​ករណី​រក្សា​ទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស បាន​ចំនួន ១​នាក់ នៅវេលា​ម៉ោង​២១ និង​៣០​នាទី ថ្ងៃទី​០៩ ខែសីហា​ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ គោក​ត្នោត ឃុំ ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។Image3

យោងតាម​បទបញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កម្លាំង​ការិយាល័យ​ស្រាវជ្រាវ ប្រឆាំង​គ្រឿងញៀន នៃ​មន្ទី​ស្រាវជ្រាវ និង​យុត្តិធម៌ ដែលមាន​លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​ង និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌ បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ចុះបង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន ជួញដូរ ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន​ខាងលើ បាន​ទាន់ពេលវេលា​។​Image1

​ ​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ខាងលើនេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ ម្នាក់នេះ​មាន ឈ្មោះ អែម សុខ​ណា ភេទ ប្រុស​អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ មណ្ឌល​៣ សង្កាត់ ស្លក្រាម ក្រុង​សៀមរាប ខេត្ត សៀមរាប​។​ ​ ក្នុងករណី​នេះដែរ សមត្ថកិច្ច បាន​ដកហូត​នូវ​សារធាតុ​ញៀន សម្ភារ និង​វត្ថុតាង ដែលមាន ម៉ា​ទឹកកក ចំនួន ១១​កញ្ចប់​ធំ និង​១​កញ្ចប់​តូច ស្មើ​និង ៥០,១៥​ក្រាម ថ្នាំ​យ៉ាម៉ា W Y ២៤៣​គ្រាប់ ទូរស័ព្ទដៃ ០១ គ្រឿង និង​ម៉ូតូ ០១ គ្រឿង ព្រមទាំង​ឧបករណ៍​វេច​ខ្ចប់ និង​ជក់​មួយចំនួនទៀត ។ Image2

បច្ចុប្បន្ន​សមត្ថកិច្ច​នៃ​កងរាជអាវុធហត្ថ ខេត្តសៀមរាប បានធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង បញ្ជូន ជនសង្ស័យ ព្រមទាំង វត្ថុតាង ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែសីហា​នេះ​ដើម្បី​ចំណាត់​ទៅតាម​និតិ​វិធី​ជា​បន្ត ៕ ​រូបភាព និង អត្ថបទ លោក អ៊ិន សី​ហរិ​ទ្ធ​ ​