​ជាប់គុក​៦​ខែ​ករណី​ជំរត់​កូនក្រមុំ​ថៅកែ​ហាង​ពេល​ ​ចេញពី​គុក​តាម​សងសឹក​ប្រើ​កាំភ្លើង​AK​បាញ់​២៧​គ្រាប់​

0

​ ​ខេត្តព្រះវិហារ​ ​យុវជន​ស៊ីវិល​ម្នាក់​អាង​ខ្លួន​ជា​កូនទាហាន​ពាក់​សក្ដិ​៥​ក្នុង​អង្គភាព​កងពល​តូ​ចលេ​ខ​៧​ប្រចាំ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​បាន​យក​កាំភ្លើង​អាការ​៤៧​ទៅ​បាញ់​ផ្ទុ​ច​ដី​ចំនួន​២៧​គ្រាប់​ជាការ​គំរាម​សំលាប់​ឪពុកម្តាយ​ខាង​កូនក្រមុំ​ជា​ថៅកែ​ហាង​លក់​គ្រឿងក្លែម​យីហោ​ជំនោរ​ដងស្ទឹង​ស្ថិតនៅ​ភូមិ​កំពង់ចម្លង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​ហេតុការណ៍​បាញ់បោះ​តាម​សំលាប់​ក្រុមគ្រួសារ​ថៅកែ​ហាង​នេះ​កើត​ទ្បើង​នៅវេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃទី​០៩​សីហា​២០១៤​រីឯ​ជនដៃដល់​បាន​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។​ ​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​ជនដៃដល់​បាញ់បោះ​សេរី​ឈ្មោះ​លីន​លីដា​អាយុ​២១​ឆ្នាំ​ធ្លាប់​ជាប់គុក​ចំនួន​៦​ខែ​ថ្មីៗ​នេះ​ម្ដង​រួចមកហើយ​ករណី​ជំរត់​កូនក្រមុំ​កូន​ថៅកែ​ហាង​ខាងលើ​ដោយ​ខុសច្បាប់​ទៅ​រស់នៅ​លាក់ខ្លួន​នៅ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។​ជនដៃដល់​ឈ្មោះ​លីន​លីដា​ទើបតែ​ចេញពី​គុក​នៅ​ខេត្តព្រះវិហារ​បាន​ប្រមាណ​ជា​២០​ថ្ងៃ​ប៉ុណ្ណោះ​។​ ​សមត្ថកិច្ច​បន្តថា​ករ​ណី​បាញ់បោះ​យ៉ាង​សាហាវ​ដូច​ក្នុង​រឿង​ហុងកុង​នេះ​អាចជា​រឿង​គំនុំ​ចាស់​ផ្ទាល់ខ្លួន​ដោយសារ​ជនដៃដល់​គំកួន​ចំពោះ​ឪពុកម្ដាយ​បង្កើត​របស់​កូនក្រមុំ​ដែល​ហ៊ាន​ប្ដឹង​សមត្ថកិច្ច​អោយ​តាម​ចាប់​ខ្នួ​ន​យកទៅ​ដាក់គុគ​។​

កូនក្រមុំ​របស់​ថៅកែ​ហាង​ជំនោរ​ដងស្ទឹង​នេះ​ឈ្មោះ​រ៉ានី​អាយុ​១៩​ឆ្នាំ​។​ ​ហាង​មាន​រៀប​ធ្វើជា​ខ្ចូ​ស​នេះ​ស្ថិតនៅ​ជាយក្រុង​ព្រះវិហារ​ស្ថិតនៅ​ខាងជើង​ដង​ស្តឹង​សែន​ចំងាយ​ប្រមាណ​២០០​ម៉ែត្រ​ប៉ុណ្ណោះ​ទើបតែ​បើក​សេវា​បំរើភ្ញៀវ​បាន​ប្រមាណ​២​ខែ​ក៍​កើតរឿង​អាក្រក់​យ៉ាង​ដូច្នេះ​តែម្ដង​។​ ​សមត្ថកិច្ច​នគរបាល​បាន​និយាយថា​ហេតុការណ៍​បាញ់បោះ​ក​ក្រើ​មេឃ​នេះ​មាន​ចំនួន​២៧​គ្រាប់​បណ្តាលអោយ​បុរស​ចុងភៅ​ម្នាក់​ឈ្មោះ​ដួងចិត្ត​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​គ្រាប់កាំភ្លើង​អាការ​ចំនួន​៣​គ្រាប់​គឺ​ត្រូវចំ​ឆ្អឹងជំនី​ឆ្វេង​ធ្លាយ​ទៅក្រោយ​១​គ្រាប់​និង​ចំ​ដៃ​ឆ្វេង​២​គ្រាប់​ត្រូវបាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​ទាំងយប់​។​

នៅ​កន្លែង​កើត​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះវិហារ​រើស​ប្រមូលបាន​វត្ថុតាង​សំបក​កា​ទូ​ស្ស​ថ្មីៗ​ចំនួន​២៧​គ្រាប់​។​ ​សមត្ថកិច្ច​បានបញ្ជាក់​ថា​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​កសាង​សំណុំរឿង​ដើម្បី​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ជនល្មើស​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។​គួរ​បញ្ចា​ក់ថា​អសន្ដិសុខ​កំពុងតែ​តាម​គំរាមកំហែង​សុវត្ថិភាព​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជា​ជនស្លូតត្រង់​នៅ​ទូទាំង​ខេត្តព្រះវិហារ​គួរ​ដល់​ពេលវេលា​អាជ្ញាធរខេត្ត​ត្រូវ​ចាត់​វិធានការណ៍​ដាក់​គោលដៅ​ត្រួតពិនិត្យ​ជន​ប្រើប្រាស់​កាំភ្លើង​ខុសច្បាប់​ហើយ​៕ ​