Japan could freeze all Myanmar aid, foreign minister warns

រដ្ឋមន្ត្រីការបរទេសជប៉ុន បានព្រមានការបញ្ឈប់ផ្តល់ជំនួយទាំងអស់ ទៅប្រទេសមីយ៉ាន់ម៉ា បើសិនជារបបគ្រប់គ្រងយោធាមីយ៉ាន់ម៉ា នោះ បន្តប្រើកម្លាំងបង្កការស្លាប់ដល់ក្រុមជំទាស់ ដែលប្រឆាំងនឹងការធ្វើរដ្ឋប្រហារថ្ងៃទី១កុម្ភៈនោះ។ ទីភ្នាក់ងារអាអេហ្វប៉េ បានរាយការណ៍ថា ការព្រមានដោយលោករដ្ឋមន្ត្រី Toshimitsu Motegi បានធ្វើឡើង នៅថ្ងៃសុក្រនេះ ក្នុងពេលធ្វើកិច្ចសម្ភាសន៍មួយជាមួយនឹងកាសែត នីកៃ នៃប្រទេសជប៉ុន។ ជប៉ុន គឺជាប្រទេសដែលផ្តល់ជំនួយធំបំផុតដល់ប្រទេសមីយ៉ាន់ម៉ា និងបានផ្អាកជំនួយខ្លះរួចមកហើយ ក្រោយព្រឹត្តិការណ៍ផ្តួលរំលំមេដឹកនាំលោកស្រី អង់សានស៊ូជី នោះមក។ រដ្ឋមន្ត្រីការបរទេសជប៉ុននោះ បានប្រាប់កាសែតជប៉ុនថា រដ្ឋាភិ បាលជប៉ុនមិនចង់ធ្វើយ៉ាងដូច្នោះទេ ប៉ុន្តែជប៉ុនត្រូវតែបញ្ជាក់នូវជំហរដ៏ម៉ឺងម៉ាត់ថាវានឹងពិបាកផ្តល់ជំនួយបន្ត ទៀតណាស់ក្នុងស្ថានភាពមីយ៉ាន់ម៉ាដែលកំពុងមានដូចបច្ចុប្បន្ននេះ។ ជប៉ុនបានផ្អាកនូវជំនួយខ្លះមុននេះកាលពី ខែមីនានោះមក។ សេចក្តីរាយការណ៍បានបង្ហាញថា ជប៉ុនបានផ្តល់ជំនួយអភិវឌ្ឍន៍ទៅប្រទេសមីយ៉ាន់ម៉ាប្រមាណ១កណ្តក់សញ្ញា៧៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដែលជាទំហំទឹកប្រាក់ច្រើនជាងបណ្តាប្រទេសដទៃទៀត ដែលធ្លាប់បានបញ្ជាក់ជាសាធារណៈ។ សេចក្តីរាយការណ៍បានបន្តថា ចាប់តាំងពីមានព្រឹត្តិការណ៍ ១កុម្ភៈ ក្នុងប្រទេសនោះមក មានមនុស្សប្រមាណជាង៨០០នាក់ហើយដែលបានស្លាប់ក្នុងអំពើហិង្សារបស់របប គ្រប់គ្រងយោធាមីយ៉ាន់ម៉ានោះ៕