​Arsenal ប្រជែង Manchester United តាម​ទិញ Mats Hummels ពី Dortmund

0

​ ​ក្លិប​កាំភ្លើង​ធំ Arsenal (​អា​សេណ​ល​) ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​តែមាន​ចំណាប់អារម្មណ៍​លើ​ការ​ទិញយក ខ្សែការពារ​របស់​ក្លិប Borussia Dortmund (​បូ​រូ​សៀ ដ​ត​ម៉ាន់​) គឺ​កីឡាករ Mats Hummels (​ម៉ាត់ ហាំ​ម៉េ​ល​) ។​ ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​ពានរង្វាន់ World Cup នៅ​ប្រទេស​ប្រេ​ស៊ី​ល​ដោយបាន​ជួយ​ឲ្យ​ជម្រើសជាតិ​របស់ខ្លួន​គ្រង​ជើងឯក​ពិភពលោក​ផងដែរ ។​ ​

ទន្ទឹម​ជាមួយគ្នា​នោះ Hummels (​ហាំ​ម៉េ​ល​) ក៏មាន​ទំនាក់ទំនង​ជាមួយនឹង​ការផ្លាស់​ទៅកាន់​ក្លិប​បិសាច​ក្រហម Manchester United (​មេន​ឆេ​ស្ទើ យូ​ណាយ​ធី​ដ​) ផងដែរ​ប៉ុន្តែ​បើ​យោងតាម​គេហទំព័រ Daily Mail (​ដេ​ល​លី ម៉េ​ល​) បាន​រាយការណ៍​ថា Manchester United នៅ​មិនទាន់​យល់ព្រម​ចំពោះ​តម្លៃ​ខ្លួន​របស់​រូបគេ​នោះទេ​ជាហេតុ​ធ្វើ​ឲ្យ Arsenal កំពុងមាន​ក្តីសង្ឃឹម ។​ ​គួរ​បញ្ជាក់ថា Hummels (​ហាំ​ម៉េ​ល​) បាន​ផ្លាស់​មកកាន់​ក្លិប Dortmund (​ដ​ត​ម៉ាន់​) ក្រោយ​ចាក​ចេញពី Bayern Munich (​បា​យើ​ន មូ​និ​ច​) ក្នុង​ឆ្នាំ ២០០៩ ៕