រកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤នាក់នៃគ្រួសារគ្រឿងញៀននៅស្រុកថ្មពួក ,បីទការចេញ ចូលដោយផ្នែកនៃអធិការដ្ឋាននគរបាលស្រុក អាជ្ញាធរអំពាវនាវអោយអ្នកពាក់ព័ន្ធផ្តល់សំណាក

0

បន្ទាយមានជ័យ៖ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤នាក់នៅស្រុកថ្មពួក ក្នុងនោះសមត្ថកិច្ចបីទខ្ទប់ការចេញ ចូលដោយផ្នែកនៃអធិការដ្ឋាននគរបាលស្រុក ផ្ទះសាម៉ីជនគ្រាបន្ទាន់នោះ អាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវអោយអ្នកពាក់ព័ន្ធផ្តល់សំណាកកមេរោគកូវីដ១៩ ។
យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកថ្មពួកចុះថ្ងៃទី២ខែមិថុនាឆ្នាំ២០២១ បានអោយដឹងថា ៖ តាមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មពួកស្តីពីករណីមានវិជ្ជមានកូវីដ១៩ ប្រជាពលរដ្ឋនៅភូមិផ្សារថ្មីឃុំគំរូស្រុកថ្មពួកខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ ក្រុមការងារគ្រូពេទ្យធ្វើការ ពិនិត្យសំណាកលទ្ធផលមានវិជ្ជមានកូវីដ ១៩ ជាជនជាតិខ្មែរ ៖ ១/ ឈ្មោះ រុន រស្មីហៅស្រីអូន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអាជីវករ លក់ដូរនៅផ្សារចំតិតភូមិគំរូឃុំគំរូស្រុកថ្មពួក។២/ឈ្មោះ យូ យឿន ហៅលីក ភេទប្រុសអាយុ៤៤ឆ្នាំ ជានាយរងផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ។៣/ឈ្មោះចំរើន សុធារ៉ា ភេទស្រី អាយុ១១ឆ្នាំ កូននៅក្នុងបន្ទុក ។ ៤/ ឈ្មោះចំរើន រាមុន្នី ភេទប្រុស អាយុ៤ឆ្នាំ កូនក្នុងបន្ទុក ក្រុមគ្រួសារខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលនាក្រុងប៉ោយប៉ែត នៅយប់ដដែលនោះ ។
ហេតុនេះ រដ្ឋបាលស្រុកថ្មពួក សូមអំពាវនាវដល់អ្នកពាក់ព័ន្ធឬអ្នកដែលបឆនប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយអ្នកជម្ងឺកូវីដ ១៩ និងទីតាំងខាងលើ គិតចាប់ពីថ្ងៃទី២ខែមិថុនាឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន រយៈពេល១៤ថ្ងៃ ៕ដោយះឃិន គន្ធា