បុរសអ្នករត់តាក់ស៊ីម្នាក់នៅឃុំជ្រៃ បាក់បានស្លាប់នៅផ្ទះរបស់ខ្លួន ត្រូវបានគ្រូពេទ្យពិនិត្យ សំណាកលើសពតាមឧបករណ៍រហ័ស មានវិជ្ជមានកូវីដ-១៩

កំពង់ឆ្នាំង៖ បុរសអ្នកបើករថយន្តតាក់ស៊ីម្នាក់មានទីលំនៅក្នុងភូមិថ្មីឃុំជ្រៃបាក់ស្រុករលាប្អៀរ បានស្លាប់ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅផ្ទះរបស់ខ្លួន ។ បន្ទាប់មកត្រូវបានក្រុមគ្រូពេទ្យ បានពិនិត្យសំ ណាកតាមឧបករណ៍រហ័សជាបឋមលើសពរកឃើញវិជ្ជមានកូវីដ-១៩។

លោក ទឹម ច័ន្ទធី អធិការនគរបាលស្រុករលាប្អៀរ នៅល្ងាចថ្ងៃទី១០ ខែមិថុនានេះ បានឲ្យដឹងថា អ្នកស្លាប់ខាងលើនេះមាន ឈ្មោះ ហួត សម្បត្តិ អាយុ៥៧ឆ្នាំ មុខរបររត់តា ក់ស៊ី ប្រពន្ធឈ្មោះគៀង ណៃ អា យុ៥៧ឆ្នាំ មានកូន២នាក់ ។

លោកអធិការនគរបាលស្រុករលា ប្អៀរ បានបញ្ជាក់ឲ្យដឹងថា បុរសខាងលើ មុនស្លាប់មានអាការៈឈឺធ្ងន់ធ្ងរ ក្រុមគ្រួសារក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីដឹកយកទៅសង្គ្រោះ។ ប៉ុន្តែរថយន្តពេទ្យមិនទាន់មកដល់ផង ជនរងគ្រោះក៏បានស្លាប់នៅលើផ្ទះតែម្តង ។ បន្ទាប់មកក្រុមគ្រូពេទ្យពិនិត្យសំណាកទៅលើកសព រកឃើញមានវិជ្ជមានកូវីដ-១៩ ។ ខ ណៈនោះដែរក្រុមគ្រូពេទ្យក៏បានពិនិត្យសំណាកទៅលើប្រពន្ធនិងកូន២នាក់ របស់សពលើកទីមួយ តែលទ្ធអវិជ្ជមានទាំងអស់ ។

ដោយឡែក ក្រុមគ្រួសារសពបានឲ្យដឹងថា បុរសខាងលើមុនពេលស្ងាត់ចេះតែពោលថា ឈឺសាច់ដុំអស់កម្លាំងហេវហត់ប៉ុន្តែរូបគាត់មិនបានឈប់សម្រាកទេគឺនៅតែបន្តរត់តាក់ស៊ីជារៀងរាល់ថ្ងៃដោ យសារតែជីវភាពខ្វះខាតរហូតដល់មុនស្លាប់មួយថ្ងៃ រត់តាក់ស៊ីមិនរួចទើបឈប់សំរាក ។

ចំណែកសត្វបុរសខាងលើ ត្រូវបានក្រុមការងាររបស់គ្រូពេទ្យ ដឹកយកទៅបូជាទៅតាមបច្ចេកទេសរបស់ ក្រសួងសុខាភិបាល នៅទីតាំងបូជា សពថ្មី សម្រាប់អ្នកស្លាប់ដោយសារជម្ងឺកូវីដ ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ។
កំពង់ឆ្នាំងថ្ងៃទី១០ ០៦ ២០២១
ឈៀងថារិទ្ធបញ្ជាក់មានតែរូបសន្លឹកនេះទេ