ការស្រង់ទិន្នន័យផលប៉ះពាល់ដីធ្លីនៃគម្រោងអភិវឌ្ឍន៍អាងទឹកកន្សែងឃុំសឹង្ហស្រុកអូរជ្រៅត្រូវបានបិទបញ្ចប់

0

បន្ទាយមានជ័យ៖ រដ្ឋបាលស្រុកអូរជ្រៅកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្ដីពីការបិទបញ្ចប់ការស្រង់ទិន្នន័យផលប៉ះពាល់ដីធ្លីនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនិងការកាត់បន្ថយទឹកជំនន់នៅអាងទឹកកន្សែងឃុំសឹង្ហស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
លោកលី សុវណ្ណារឹទ្ធិ អភិបាលស្រុកអូរជ្រៅ ក្នុងលិខិតនោះ បានអោយថដឹងថា៖ យោងស្មារតីអង្គប្រជុំផ្សព្វផ្សាយរបស់ក្រុមការងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ប្រពន្ធធារាសាស្រ្តនឹងកាត់បន្ថយទឹកជំនន់អាងទឹកកន្សែងកាលពីថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ កន្លងមក នៅសាលាឃុំសឹង្ហស្រុកអូរជ្រៅ។
សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងកាន់កាប់អាស្រ័យផលលើដីធ្លីសំណង់ផ្ទះសម្បែងស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនឹងកាត់បន្ថយទឹកជំនន់នៅអាងទឹកកន្សែងឃុំសឹង្ហ រដ្ឋបាលស្រុកអូរជ្រៅសូមជម្រាបជូនដំណឹងថា ក្រុមការងារស្រង់ទិន្នន័យផលប៉ះពាល់គម្រោងអភិវឌ្ឍប្រពន្ធធារាសាស្រ្តនឹងកាត់បន្ថយទឹកជំនន់នៅអាងទឹកកន្សែងឃុំសឹង្ហ នៃគណៈកម្មាធិការអន្តរក្រសួងបានចុះវាស់វែងដីធ្លីនិងធ្វើបទសម្ភាសន៍ផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីប៉ះពាល់គម្រោងបានចំនួន៩៥ភាគរយនៃក្បាលដីប៉ះពាល់សរុប។
ហើយក្រុមការងារគ្រោងនឹងបិទបញ្ចប់ការងារស្រង់ទិន្នន័យនៅអាងទឹកកន្សែងចាប់ពីថ្ងៃទី ២៦ ខែមិថុនាឆ្នាំ២០២១ខាងមុខនេះតទៅ។
ដូច្នេះរដ្ឋបាលស្រុកអូរជ្រៅសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីសំណង់ផ្ទះសម្បែងដើមឈើហូបផ្លែក្នុងទីតាំងគម្រោងខាងលើនឹងមិនទាន់បានផ្ដល់ទិន្នន័យផលប៉ះពាល់សូមបងប្អូនប្រជាពលរដ្ឋចូលរួមផ្ដល់ទិន្នន័យផលប៉ះពាល់ដល់ក្រុមការងារអន្តរក្រសួងឲ្យបានទាន់ពេលវេលាដូចបានកំណត់ខាងលើចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនងជាមួយរដ្ឋបាលសង្ឃរៀងរាល់ម៉ោងធ្វើការ។សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពនិងកាត់បន្ថយគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យមានីតាំងនៅក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃនិងស្រុកអូរជ្រៅ ដែលមានក្រសួងធនធានទឹកនិងឧតុនិយម ជាម្ចាស់គម្រោង ។ ក្រោមឥណទានធនាគារអាហារ័ណ និហរ័ណ កូរ៉េ(EDCF). សិក្សាគម្រោងដោយក្រុមហ៊ុនKECC -YOOSHIN-SAMAN-KRCនិង រៀបរៀង ដោយSAWAC Consultants (Cambodia) Co.,Ltd ។
គម្រោងប្រព័ន្ធធារាសាស្ត្រទិសខាងលិចនេះ នាឃុំទួលពង្រស្រុកម៉ាឡៃនៅ/ឈ្មោះអូរវាំងហែង ទំហំ១៥៧,៦៥ហិចតា។នាក្រុងប៉ោយប៉ែតនៅ/ឈ្មោះពង្រ ទំហំ១៤៩,៣ហិចតា និងនាឃុំសឹង្ហស្រុកអូរជ្រៅ ទំហំ៧៦៥ហិចតា ឈ្មោះ/នៅអាងកន្សែង ។
សម្រាប់អាងកន្ដែងដែលធំជាងគេនេះ ត្រូវកើនទំហំ២ដងនៃអាងចាស់ដែលជាកេរនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលមានទំហំដើម១,៥គម គុណនឹង១,៧ ហិចតា ។
ទីតាំងគម្រោងខាងលើត្រូវបានបោសសម្អាតមីននិងយុទ្ធភ័ណ្ឌ , បានសិក្សាព័ណនាសម្រាប់វាយតម្លៃហេដ្ឋាហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ ។រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទទួលឥណទានពីធនាគារកូរ៉េដើម្បីយកមកអនុវត្តគម្រោងនេះ ដែលមានក្រសួងធនធានទឹកនិងឧតុនិយម((MoMRAM) ជាអ្នកប្រតិបត្តិនិងសហប្រតិបត្តិការជាមួយក្រុមបច្ចេកទេសYooshin Engineerring Cooperation ។
ហើយចំណាយប៉ានស្មានសាងសង់ប្រមាណ៦៦,៥២លានដុល្លាសរអា ។
គម្រោងទាំងនេះ ក៏ត្រូវស្ថាបនាប្រឡាយមេ ប្រឡាយរងខ្វាត់ខ្វែងនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូជ្រៅ និងក្រុងសិរីសោភ័ណ ។ រចនាសម្ព័ន្ធប្រឡាយទឹកមាន៥ខ្សែដើម្បីគ្រប់គ្រងទឹកជំនន់រដូវវស្សានិងស្រោចស្រពដីស្រែចម្ការរបស់កសិករមានប្រវែងសរុប៨៣,៧៣គម ។ក្រោយសិក្សានិងសងហេតុផលប៉ះពាល់ចប់ ដែលផ្តល់អោយម្ចាស់ឥណទានដែរនោះ គម្រោងនឹងចាប់ផ្តើមស្ថាបនា ៕ដោយ៖ឃិន គន្ធា