អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រកាសករណីស្លាប់០១ នាក់ ដោយកូវីដ-១៩ និងរកឃើញករណីកូវីដ-១៩ ចំនួន៦៣ ករណី (១៥ករណី សហគមន៍ និង៤៨ ករណីនាំចូលពីប្រទេសថៃ) ជាសះស្បើយចំនួន ០៩ នាក់

ថ្ងៃ សុក្រទី២ខែ កក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៦៣ ករណី បន្ថែមទៀត នាថ្ងៃសុក្រ ០៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧២៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៦៣៨ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៨៦ ករណី និងបានព្យាបាលជាសះស្បើយចំនួន ១២៩ នាក់ កំពុងសម្រាកព្យាបាលចំនួន ៥៩៣ នាក់ និងស្លាប់ចំនួន ០៣នាក់។