អភិបាលខេត្ត កំពង់ចាម នាំយកអំណោយចែកជូនពលរដ្ឋខ្វះខាត់៤០០គ្រួសារ នៅស្រុកស្រីសន្ធរ

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បាន នាំ យកអំណោយ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងអំឡុងពេលឆ្លងរីករាដាលនៃជំងឺកូវីដ-១៩ ចំនួន៤០០ គ្រួសារ នៅឃុំ ព្រែក ពោធិ៍ ស្រុក ស្រី សន្ធរ ។

ឆ្លៀត ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ជំងឺ កូ វីដ ១៩ នេះ មាន ផលប៉ះពាល់ ច្រើនណាស់ ដល់ បងប្អូន ប្រជាពលរដ្ឋ ដូចជា ប៉ះពាល់ ដល់ សុខភាព ធ្វើទុក្ខ ក្នុង រាងកាយ និង អាច ឈានទៅ បាត់បង់ អាយុជីវិត ដែល ជាក់ស្ដែង ខេត្តកំពង់ចាម មាន អ្នកស្លាប់ ដោយសារ ជំងឺ កូ វីដ ១៩ កើន ឡើងជា បន្តបន្ទាប់ ។ ម្យ៉ាងវិញទៀត ធ្វើ ឲ្យ ប៉ះពាល់ ដល់ ជីវភាព រស់នៅ របស់ បងប្អូន ព្រោះ នៅពេលដែល ប្រជាពលរដ្ឋ យើង មាន ឆ្លង ជំងឺ នេះ ត្រូវ សម្រាក ព្យាបាល រីឯ អ្នក ប៉ះពាល់ ផ្សេងទៀត ត្រូវយក ទៅធ្វើ ច ត្តា ឡី ស័ក ហើយ ក្នុង រយៈពេល ព្យាបាល និង ធ្វើ ច ត្តា ឡី ស័ក គឺ ពួកគាត់ មិនអាច ចេញទៅ ខាងក្រៅ ដើម្បី ប្រក បរបរ ចិញ្ចឹមជីវិត បានឡេីយ ដែល ប្រការ នោះ ធ្វើ ឲ្យ ជីវភាព ជួប នូវ ការខ្វះខាត ។

ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ក្រេីនរំលឹកដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លង រីក រាលដាល នៃជំងឺកូវីដ-១៩ តាមរយៈ អនុវត្ត វិធានការ សុខាភិបាល គឺត្រូវការពារដោយពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ លាង សម្អាត ដៃជាមួយសាប៊ូ អាល់កុល ឬជែល និង រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពី មួយម៉តកន្លះឡើងទៅ ។ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា ផងដែរ ។

គួរ បញ្ជាក់ ថា អំណោយ ដែល បានផ្ដល់ ជូន ប្រជាពលរដ្ឋ ទាំង៤០០ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម ត្រីខកំប៉ុង ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និង មី ១ កេស ៕