ទីតាំងលើកនិងប្រមូលទិញឈើ របស់មេឈ្មួញឈើដ៌ល្បី ឈ្មោះ ភ័ក្រ ត្រូវបានសមត្ថកិច្ចនិងមន្ត្រីជំនាញធ្វើការបង្រ្កាបបានហើយ នៅស្រុកសង្គមថ្មី

0

ព្រះវិហារ កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២ឲ២១សមត្ថកិច្ច​ចម្រុះ​នៃខេត្ត​ព្រះ​វិហារ​បានចុះធ្វើការងារដោយរកឃើញឈើមក លាក់ ទុកចំនួន៥ទីតាំងចំនួន២ភូមិមិស្វាយ និងភូមិសុច ស្ថិតក្នុងឃុំរណសិរ្សកន្លែង​នៅក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិ​ស្វាយ ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ សរុបចំនួន៩៩ដុំ ជាឈើអាជាបួនជ្រុង មុខកាត់ចាប់ពី១៥ជុំរហូត​៤០​ជុំ បន្ទាប់​ពី​អ្នក​សារព័ត៌មាន​បានចុះផ្សព្វផ្សាយជ្រួតជ្រាបដំណឹងដល់សមត្ថ​កិច្ច​ពាក់ព័ន្ធ​ ។
លោកតូសុថេតនាយរងផ្នែករដ្ឋបាលព្រៃឈេីត្បែងមានជ័យបានប្រាប់តាមទូស័ព្ទឣោយដឹងថា
​ ក្រោយពីមានបទបញ្ជាលោក ទី សុវណ្ណថាល់ ព្រះ​រាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ

និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាល​ព្រៃឈើព្រះវិហារ បញ្ជាអោយលោកដឹកនាំកម្លាំង ចុះស្រាវជ្រាវរកមុខសញ្ញាដឹកបទល្មើសព្រៃឈើនៅក្នុងស្រុកសង្គមថ្មី ជាលទ្ឋផលបានរកឃើញក្រុមឈ្មួញដឹក​ជញ្ជូនឈើយកមកលាក់ទុក​ នៅតាមផ្ទះ​ប្រជាជនដើម្បីបង្វែងដាន​ និងបំភ័ន្តភ្នែកមហាជន​ ពិសេស​សមត្ថកិច្ច​ តែម្តង​ ។ លទ្ធផលរកឃើញ​ចំនួន៤​កន្លែង​នៅក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិ​ស្វាយ ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ សរុបចំនួន៩៩ដុំ ជាឈើអាជាបួនជ្រុង មុខកាត់ចាប់ពី១៥​ជុំរហូត​៤០​ជុំ​ ។
បន្ទាប់ពីបានរកឃើញឈើទាំងនោះ លោកបានសុំគោលការណ៍ទៅព្រះរាជអាជ្ញានឹង លោកនាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ទើបមានបទបញ្ជាអោយដឹកនាំកម្លាំង មានផ្នែករដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយលោក កែប ប៊ុណ្ណា សហការជាមួយកម្លាំងអធិការនគរបាលស្រុងសង្គមថ្មី កម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ចុះបង្ក្រាបតែម្តង ។
យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានអោយដឹងថា ឈើលេខមួយប្រភេទឈើសុក្រម​ និងឈើឈ្លីក ត្រូវបានមេឈ្មួញបញ្ចុះបញ្ចូលអោយប្រជាពលរដ្ឋចូលទៅ លួចអារនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ការលីនឆយ ដែលមានទីតាំងស្ថិតក្នុងឃុំស្តៅ ស្រុកសង្គមថ្មី យកមកលក់អោយក្រុមឈ្មួញ​ ក្នុងតម្លៃ៣០០​ដុល្លារក្នុងមួយម៉ែត្រគូប ហើយក្រុមឈ្មួញបន្តដឹកឈើនេះយក​ ទៅខេត្តកំពង់ធំ តាមច្រកផ្លូវពីភូមិតាសែង ទៅព្រុំប្រទល់ស្រុកប្រាសាទ​បាលង្គ័ខេត្តកំពង់ធំ មានសមត្ថកិច្ចជាច្រើនក្រុមនៅប្រចាំការ ទីនោះមិនដែលបានបង្ក្រាបការដឹកជញ្ជូនឈើរបស់មេឈ្មួញម្នាក់នេះឡេីយ។ ​ឯមធ្យោ​បាយដែលក្រុមឈ្មួញឈើប្រើក្នុងការដឹកជញ្ជូនឈើ ប្រើរថយន្តសេរីទំនើបៗ ម៉ាកធុនត្រាស៊ីណា ម៉ាស្តា នឹងរថយន្ថហ្វត ពណ៍ត្រេអី ជារថយន្តអត់ពន្ឋនាំចូល ។ ចំពោះ​វត្ថុតាងមានឈើចំនួន៩៩ដុំត្រូវបានដឹក​ជញ្ជូនមករក្សាទុកនៅផ្នែករដ្ឋបាល​ព្រៃឈើរវៀង ដើម្បីចាត់ការប​ន្តទៅតាមនិតិវិធីទៀត​ ។
ប្រជាពលរដ្ឋនៅក្នុងស្រុម​សង្គមថ្មី មានការសាទរចំពោះការបង្ក្រាបបទល្មើសព្រៃឈើនេះ នឹងបានសំណូមពរអោយលោក នួន សុខុម នាយខណ្ឌរដ្ឋព្រៃឈើព្រៈវិហារ បញ្ជូនកម្លាំងជំនាញមកប្រចាំការនៅព្រំប្រទល់ស្រុកសង្គមថ្មី នឹងស្រុកប្រាសាទបាលង្គ័ ដើម្បីបង្ក្រាបការដឹកជញ្ជូនឈើដោយខុសច្បាប់នេះ ៕