មន្ត្រីជំនាញបសុព្យាបាលចុះពិនិត្យសត្វគោ កើតជំងឺ ដុំពកស្បែក នៅឃុំភ្នំដី ស្រុកភ្នំស្រុក

0

បន្ទាយមានជ័យ: ខណះសត្វគោនៅក្នុងស្រុក ចេញរោគសញ្ញាដុំពកលើស្បែក ជុំវិញខ្លួន មន្ត្រីជំនាញបសុពេទ្យដឹកនាំដោយលោកហ៊ុយ ទូច
ប្រធានការិយាល័យបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរភូមិ/ឃុំ កងកម្លាំង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១អញ្ជើញចុះពិនិត្យជាក់ស្តែង ដល់ផ្ទះប្រជាពលរដ្ឋមានគោ កើតជំងឺ ដុំពកស្បែក នៅឃុំភ្នំដី ស្រុកភ្នំស្រុក ។
លោកហ៊ុយ ទូចប្រាប់ថាះ សត្វគោឆ្លងជំងឺនេះដោយ ភាគច្រើន ឆ្លងតាមសត្វល្អិត ដូចជាមូស រុយ ឫ ដង្កូវ ដែលមាននៅក្នុងក្រោលគោ និងតាមរយៈការនាំគោ ក្របីដែលមានជំងឺ ពីតំបន់ផ្សេងៗ ហើយអាចឆ្លងតាមរយៈការស៊ីចំណីនិងផឹកទឹក រួមគ្នា ទឹកដោះ ការបង្កាត់ពូជ ការព្យាបាល (មិនដូរម្ជុល)រីការប៉ះពាល់ផ្ទាល់។
លោកប្រធានការិយាល័យបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត សូមប្រជាពលរដ្ឋដែលមានសត្វ គោ ក្របី កើតជំងឺ ដុំពក ត្រូវដឹងថា ជំងឺនេះពុំមានថ្នាំព្យាបាលមានប្រសិទ្ឋភាពទេ។តែយើងអាចពិនិត្យតាមដាន គោ ក្របីជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលផ្ទុះជំងឺ ឫនៅក្នុងតំបន់ដែលមានហានិភ័យនៃជំងឺ។
ករណីមានសង្ស័យ ហើយរាយការណ៏ជាបន្ទាន់ដល់ភ្នាក់ងារបសុពេទ្យដែលនៅជិតបំផុត លេខទូរសព្ទ័ 012952518 សូមបញ្ជាក់ថាជំងឺនេះមិនឆ្លងមកមនុស្សទេ វាកើតឡើងតាមរដូវកាលតែប៉ុណ្ណោះ៕ដោយះឃិន គន្ធា