រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០៤នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងមានអ្នកជាសះស្បើយចំនួន ២៩នាក់ នៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១នេះ

រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០៤នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងមានអ្នកជាសះស្បើយចំនួន ២៩នាក់ នៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១នេះ ។
គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៤៩២នាក់ ស្រី ២១៧នាក់ កុមារី ២២នាក់ ជាសះស្បើយ ២៥៩នាក់ ស្រី ១១៥នាក់ កុមារី ១៣នាក់ និងស្លាប់ ១នាក់ អ្នកកំពុងសម្រាកព្យាបាល ២៣២នាក់ ស្រី ១០២នាក់ និងកុមារី ៩នាក់៕