ធុមក្លិនមិនសូវល្អសោះជុំវិញការឈូសឆាយដីព្រៃរបស់រដ្ននៅភូមិ តាម៉ិញ ឃុំក្រយា ស្រុកសន្ទុក

0

កំពង់ធំ= ភាពមិនប្រក្រតីជុំវិញការឈូសឆាយដីព្រៃសំរាំងទុករបស់រដ្ឋនៅចំណុចភូមិ តាម៉ិញ ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ ក្រោយពីសមត្ថកិច្ចចាប់គ្រឿងចក្របាន កាលពីថ្ងៃទី២៣ខែ កក្ដដាឆ្នាំ២០២១ ហើយបានប្រគល់អោយទៅជំនាញរដ្ឋបាលព្រៃឈើកំពងថ្ម ស្រាប់តែដោះលែងទៅវិញស្ថាតៗរួចចូលទៅឈូសឆាយដីព្រៃកន្លែងដដែល ដែលមានផ្ទៃដីស្មើរនឹងជិត៦០ហិចតា ក្នុងឯកសារច្បាប់ បានរត់ការសុំច្បាប់សម្អាតដីដំបូក តែបែរជាឈូសឆាយដីព្រៃទៅវិញ ។
តាមប្រភពព័ត៏មានបានអោយដឹងថា ក្នុងការរត់ការច្បាប់ត្រូវបានរដ្ឋបាលស្រុកសន្ទុកសុីញ៉េ បោះត្រា យកលុយ ៦០០ដុល្លារជាថ្នូរ ក្នុងការដំណើរឈូសឆាយព្រៃអោយរលូន។

មហាជនហួសចិត្តនិយាយមិនចេញរឿងចាប់គ្រឿងចក្ររួចដោះលែងវិញ គ្មានបញ្ចាក់ពីមូលហេតុ ធ្វើអោយមានមតិរិះគន់ទៅលើមន្រ្ដី ពុករលួយឃុបឃិតគ្នាបំផ្លាញព្រៃទាល់តែរលាយអស់។
លោកឈាង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើក្រយា បានប្រាប់ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទថា ម្ចាស់ដីគ្មានលិខិតកាន់កាប់នោះទេ លោកអះអាងបែបនេះដោយសារមន្រ្ដីរដ្ឋបាលព្រៃឈើ មិនទទួលបាននូវលិខិតកាន់កាប់ពីម្ចាស់ដី! លោកបន្ដថាលោកបានបញ្ចូនសំនុំរឿងទៅតុលាការហើយដើម្បីស្រាយជ្រាវតាមនិតិវិធី។
លោក ប៊ុន សុខធី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានប្រាប់ក្នុងកិច្ខសម្ភាសតាមទូស័ព្ទថាលោកមិនទាន់បានទទួលរបាយការណ៍រឿងការឈូសឆាយដីព្រៃនេះនៅឡើយទេ ក្នុងកិច្ចសម្ភាសនេះ លោកបានហាមដាច់ខាត់មិនអោយអ្នកសារព័ត៏មានថតសម្លេងរបស់លោកទេ។

ទទឹមនិងនោះក៏មានការរឹះគន់ថាទោះបើដីព្រៃត្រូវបានឈូសឆាយអស់រាប់ស៊ិបហិចតាហើយក៏ដោយក៏មន្រ្ដីក្រោមឪវ៉ាទមិនធ្វើរបាយការណ៍ជូនមេដែរ ប្រហែលជាមន្រ្ដីទាំងនោះចង់លាក់លៀមឬមិនចាត់ទុកលោកជាមេផងក៏មិនដឹង?។
ចំណែកម្ចាស់គ្រឿងចក្រឈ្មោះស្នា រស់នៅភូមិក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯម្ចាស់ដីជញ្ចុកដីរដ្នវិញត្រូវបានគេលាក់ឈ្មោះ លាក់អត្តសញ្ញាណយ៉ាងជិតឈឹង មិនអោយដឹងនោះទេ។

បើតាមរូបភាពថតពីលើអាកាស សរបញ្ចាក់អោយឃើញថា ដីព្រៃរបស់រដ្នត្រូវបានគេឈូសឆាយអស់ជិត១០០ហិចតាឯណោះ ហើយរូបភាពនេះត្រូវបានផ្ញើជូនរដ្ឋបាលខេត្ត កំពង់ធំដើម្បីសុំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ តែមកដល់ពេលនេះគ្មានការបញ្ចាក់ណាមួយជាក់លាក់យកជាការបានឡើយទោះបីយ៉ាងណាអង្គភាពយើងរងចាំការបំភ្លឺនេះគ្រប់ម៉ោងធ្វើការ ៕