​លោក​រដ្ឋមន្ត្រីការបរទេស​បារាំង​ចូលជួប​សម្ដែង​គួរសម​ប្រធានាធិបតី​ចិន​លោក​ហ្ស៊ី ជីន​ពីង ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​២

0

​ចិន​៖​រដ្ឋមន្ត្រីការបរទេស​បារាំង​លោក​ឡូ​រ៉ង់ ហ្វា​ប៊ី​យើ​ស (Laurent Fabius)​បាន​ចូលជួប​សម្ដែង​គួរសម​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ហ្ស៊ី ជីន​ពីង កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ដំណើរ ទស្សនកិច្ច​ដើម្បី​រឹត បន្តឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ពិភពលោក​មួយ​នេះ ។​

​អ្នក​ទាំង​ពីរបាន​ចាប់ដៃគ្នា​នៅឯ​វិមាន​ប្រជាជន​មុនពេល​អង្គុយ​ចរចា ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ របស់​គណៈប្រតិភូ​មក​ពី​ប្រទេស​ទាំងពីរ ។​ ​នៅ​ថ្ងៃ​ដដែល​នោះ លោក​ឡូ​រ៉ង់​គ្រោង​នឹង​ជួប​សំណេះសំណាល​សម​ភាគី​ចិន​លោក​វ៉ាង យី ផងដែរ ។

គួរ​ឲ្យ​ដឹងថា ប្រទេស​ចិន និង​បារាំង នឹង​ប្រារឰ​ទិវា​ទំនាក់ទំនង​ការទូត​លើក​ទី​៥០​នៅក្នុង​ឆ្នាំនេះ ពោលគឺ​ចាប់តាំងពី​សាធារណរដ្ឋ​ប្រជា​នា​មិត្ត​ចិន​ត្រូវបាន​បង្កើតឡើង​។​ ​-------------------------