សមាគមអ្នកគាំទ្រសន្តិភាព (២១៩) សាខាខេត្តព្រះសីហនុនាំយក អំណោយឧបត្ថម្ភដល់ជនពិការជើង

0

ខេត្តព្រះសីហនុ៖សមាគមអ្នកគាំទ្រសន្តិភាព (២១៩) នារសៀល ថ្ងៃទី ០៧ខែ សីហា ឆ្នាំ ២០២១នេះ បាននាំយក អំណោយ គ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់បងប្រុស ឈ្មោះ កែវ មាឃ អាយុ ៤៥ឆ្នាំ ជា ជន ពិការជើងទាំងពី មានទីលំនៅ ក្រុម ១៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយកំពុងតែជួបទុក្ខលំបាកជា ខ្លាំង នៅជីវភាព ខ្វះខាតស្បៀងអាហារ ព្រមទាំងមានជំងឺប្រចាំកាយងដែរ។

លោក ម៉ាក់ ស៊ីថាត ប្រធានសមាគមអ្នកគាំទ្រសន្តិភាព (២១៩) សាខាខេត្តព្រះសីហនុបានបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលនាំយកមកឧបត្ថម្ភដល់បងប្រុស ឈ្មោះ កែវ មាឃ នាពេលនេះ មានអង្ករ ២៥គី ឡូក្រាម, មីម៉ាម៉ា ១កេស,ត្រីខ ១យួរ,ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ,ប្រេងឆា ១ដប,ស្ករស ១គីឡូ,ប៊ីចេង ១គីឡូ, កាហ្វេ ១កញ្ចប់ធំ,ទឹកដោះគោឆៅ ១យួរ,ទឹកសុទ្ធ ១កេស,និងម៉ាស់ ១ប្រអប់ងដែរ។អំណោយទាំងអស់នេះ ថ្វីត្បិត មិនច្រើនប៉ុន្តែរនេះគឺទឹកចិត្តមនុស្សធម៌ពីរបស់សមាគមអ្នកគាំទ្រសន្តិភាព(២១៩)ដើម្បីជួយសម្រួលក្នុងការលំបាកបានមួយរយៈពេល ដែរ ។
លោក ឡាយ ចាន់ណារ៉េត ជាសមាជិកគណៈកម្មាធិការកណ្ដាលសមាគម បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម វ៉ាន់ កាម៉ុល និងឯក ឧត្តម មឿនប៊ុនហេងដែលជានិច្ចកាលតែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាកជនរងគ្រោះ ជន ងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈជាតិសាសន៍ពណ៌សម្បុរអ្វីឡើយ។
ជាមួយគ្នានេះ លោកកបានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ចូលរួមពីវិធីកាត់បន្ថយហានិ ភ័យការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ មានអនាម័យជាប្រចាំ ដោយលាងសំអាតដៃ ឱ្យ បាន ញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ច និងអនុវត្តតាម ការ ណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន៖(៣ការពារ )(៣កុំ)៕នាគសមុទ្រ