រលំសំណង់អាគាររបស់ក្រុមហ៊ុនឈ្មោះRose Apple Squareសំណាងល្អគ្មានអ្នកគ្រោះថ្នាក់ដល់ជីវិត

0

សៀមរាប= ដំរីស្លាប់ចង់យកចង្អេរបាំង! សំណង់អាគារ របស់ក្រុមហ៊ុនឈ្មោះRose Apple Square បានបាក់រលំអន្ទារក្រោមបណ្ដាលអោយរលំមួយផ្នែកខណះពេលកំពុងសាងសង ដែលមានទីតាំងស្ថិតនៅភូមិ វិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
យោងតាមប្រភពព័ត៏មានពីពលរដ្ននៅតំបន់នោះបានអោយដឹងថាអាគារកំពុងសាងសង់នេះបានជួបឧប្បត្តិហេតុ កាលពីរសៀលថ្ងៃអាទិត្យថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២១កន្លងទៅ ។មូលហេតុ(បណ្តាលពីបាក់អន្ទារជន្ទលផ្នែកខាងក្រោមរៀបខុសបច្ចេកទេស )។តែការបាក់រលំនោះគឺជាផ្នែកមួយដែលមានទំហំប្រវែងក្រោមជិត១០ម៉ែត្រនៃសំណង់ទាំងមូលរបស់ក្រុមហ៊ុនសំណង់តែប៉ុណ្ណោះ។
លោក ដេត មេប៉ុស្ដិស្វាយដង្គុំ បានអោយដឹងតាមទូស័ព្ទថា ក្រុមហ៊ុន ដែលកំពុងសាងសងនេះឈ្មោះ Rose Apple Square ! លោកបញ្ចាក់ថាសំណង់នេះមានលក្ខណះជា ខុនដូរ តាមស្ដង់ដាសណ្ថាគារ តែមិនមែនបាក់ទេគ្រាន់ដែលរលំផ្នែកមួយនៃសំណងដែលកំពុងចាក់ល្បាយស៊ីម៉ងតែប៉ុណ្ណោះ ដោយសារការរៀបអន្ទារក្រោមខុសបច្ចេកទេស ហើយក៏មិនមានអ្នកណារងគ្រោះថ្នាក់ដល់ជីវិតនោះដែរ៕