លោក  គួចចំរើន ចុះពិនិត្យពន្លឿនការស្ថាបនាកែលម្អសួនច្បារតោពីរនិងសួនច្បារខាងមុខ វេទិកា៧មករា ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ

0

ខេត្តព្រះសីហនុ៖លោក​  គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៨ខែសីហា ឆ្នាំ២០ ២១បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើល ក្រុមការងារកែលម្អសោភ័ណភាពនៅរង្វង់មូលតោពីរនិងសួនច្បារខាង មុខវេទិកា៧មករាដើម្បីរៀបចំដាក់អំពូលភ្លើងបន្ថែមនិងកន្លែងថតរូបទុកជាអនុស្សាវរីយ៍ឱ្យមានភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរ ជាតិមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ បន្ទាប់ពីជំងឺកូវីដ-១៩ត្រូវបាន​បញ្ចប់។

ជាមួយគ្នានោះលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ ធ្វើការណែនាំដល់ក្រុមការងារកែលម្អសួនច្បារទាំងពីរខាងលើនេះត្រូវពន្លឿនការស្ថាបនាតាមគំរូប្លង់ឱ្យមានគុណភាពនិងសោភ័ណភាព​។

សូមបញ្ជាក់ផងដែរថា៖រង្វង់មូលតោពីរមានទីតាំងស្ថិតនៅសង្កាត់លេខ៤ក្រុងព្រះសីហនុមានផ្ទៃក្រឡាប្រមាណ១.៣០០ម៉ែត្រការ៉េបច្ចុប្បន្នត្រូវបានធ្វើការកែលម្អខឿនស្មើៗគ្នានិងរៀបចំសួនច្បារឱ្យមានសោភ័ណភាព រីឯនៅខាងមុខរង្វង់មូលតោពីរក៏បានរៀបចំសួនច្បារសម្រាប់ភ្ញៀវទេសចរថតរូបទុកជាអនុស្សាវរីយ៍ផងដែរចំណែកឯសួនច្បារនៅខាងមុខវេទិកា ៧មករា ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានផ្ទៃក្រឡាប្រមាណជា ១៦.០០០ម៉ែត្រការ៉េត្រូវបានរៀបចំកែលម្អឱ្យមានសោភ័ណភាពនិងបរិស្ថានបៃតងដើម្បីត្រៀមទុកជាទីកន្លែងរៀបចំពិធីបុណ្យជាតិ អន្តរជាតិ និងជាទីតាំងសាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណផងដែរ៕ដោយនាគសមុទ្រ