រាជរដ្ឋាភិបាល កម្ពុជា សម្រេច បិទ បញ្ចប់ ការអនុវត្ត “ យុទ្ធនា ការពង្រឹង វិធានការ ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩” នៅ ទូទាំងប្រទេស

រាជធានី ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាល សម្រេច បិទ បញ្ចប់ ការអនុវត្ត “ យុទ្ធនា ការពង្រឹង វិធានការ ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩” នៅ ទូទាំងប្រទេស តាម កាលបរិច្ឆេទ កំណត់ នៅ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ នេះ និង សូម ធ្វើ ការណែនាំ ដល់ បណ្តា គណៈ អភិបាល រាជធានី – ខេត្ត ត្រូវ បន្ត ការអនុវត្ត ការ រឹតបន្តឹង វិធានការ សុខាភិបាល , វិធានការ រដ្ឋបាល និង វិធានការ ច្បាប់ ដោយ ផ្អែក តាម សភាពការណ៍ វិ វត្ត ជាក់ស្តែង នៃ ជំងឺ នេះ ក្នុងភូមិ សាស្ត្រ រាជធានី – ខេត្ត ដែល ស្ថិតក្រោម សមត្ថកិច្ច របស់ខ្លួន ។ នេះ បើ យោងតាម សេចក្តីណែនាំ ស្ដីពី ការពង្រឹង ការអនុវត្ត វិធានការ ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ ១៩ របស់ រាជរដ្ឋាភិបាល នៅ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ នេះ ។