ខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៩១នាក់ និងមានអ្នកជាសះស្បើយ ៦៩នាក់ ស្រី ៣១នាក់ បន្ថែមទៀត

ខេត្តឧត្តរមានជ័យ: ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៩១នាក់ និងមានអ្នកជាសះស្បើយ ៦៩នាក់ ស្រី ៣១នាក់ បន្ថែមទៀត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមម៉ោង៥ និង៣០នាទី ល្ងាចដដែលថ្ងៃនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ចំនួន ៦ពាន់ ០៩នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ៤ពាន់ ៩៦៩នាក់ អ្នកឆ្លងក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ ចំនួន ១ពាន់ ៣៩នាក់ និងបានព្យាបាលជាសះស្បើយចំនួន ២ពាន់ ៤៤៨ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៣ពាន់ ៥៥១ នាក់ និងមានអ្នកស្លាប់ចំនួន ១០នាក់៕