អភិបាលរង​ខេត្តមណ្ឌលគិរី​ចុះ​ពិនិត្យ​ផ្លូវ​ដែល​ជា​គម្រោង​សង្គ្រោះ​បន្ទាន់​របស់​ក្រសួង​អភិ​វឌ្ឃន៏​ជនបទ នៅ​ស្រុក​អូររាំង​

0

​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលរង នៃ​គណៈ អភិបាលខេត្ត​មណ្ឌលគិរី ព្រមទាំង អភិបាលស្រុក​អូ​រាំង និង​សមាជិក​ឃុំ  កាលពីរ​រសៀល​ថ្ងៃ​ទី​១៥  សីហា ឆ្នាំ​២០១៤ បាន អញ្ចើញ​ចុះ​ទៅ​ត្រួតពិនិត្យ​ផ្លូវដែល​ជា​កម្រោង សង្គ្រោះ​បន្ទាន់​របស់​ក្រសួង​អភិ​វឌ្ឃន៏​ជនបទ នៅ​ភូមិ​អណ្តូង​ក្រឡឹង

ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។​
​លោក  យ៉​ន សារ៉ោម ប្រធាន​មន្ទីរ​អភិ​វឌ្ឃន៏​ជនបទ​បាន​បញ្ជាក់ថាៈ ដោយ​ប្រជា​ពល រដ្ឋ​នៅ​ទីនោះ ពិសេស ជា​ជនជាតិដើម​ភាគតិច​បាន​សំណូមពរ​ឲ្យ​មន្ទីរអ​ភិ​វឌ្ឃន៏​ជនបទ​ខេត្ត ធ្វើ​ការជួសជុល​ផ្លូវ  សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​មក​បាន​ស្រួល​។  ហើយ  ម្យ៉ាងទៀត​នៅ​រដូវវស្សា​ទឹក​បាន​ជន់​ហូរ​ច្រោះ​ដី​ខូច​ខាត់​ស្ទើ​ទាំងអស់​។ ដូច្នេះ​បាន​ជា​មន្ទីរ អភិ​វឌ្ឃន៏​ជនបទ​បាន​លើកគម្រោង​ទៅ​ថ្នាក់​ខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល ដើម្បី​យក​មក អនុវត្ត​ធ្វើ​ផ្លូវ​នេះ​នៅ​ចុងខែ​កក្កដា​និង​បញ្ចប់​នៅ​ដើម​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​។ លោក​ប្រធាន មន្ទីរ​អភិ​វឌ្ឃន៏​ជនបទ​បាន​បញ្ជាក់ទៀ​ត​ថា ការរៀបចំ​ជួសជុល​ផ្លូវ​ដែល​ជា​គម្រោង​សង្គ្រោះ បន្ទាន់​នេះ​ចាប់ពី​ផ្លូវជាតិ​លេខ​៧៦ រហូត​ដល់​ភូមិ​អណ្តូង​ក្រឡឹង​ដែល​មាន​ប្រវែង ៥.០០០​ម ទទឹង​៥​ម៉ែត្រ ដែល​ជា​ថវិការ​របស់​រាជរដ្ឋាភិបាល ផ្តល់​ជូន​តាមរយៈ​ក្រសួង​អភិ​វឌ្ឃន៏​ជន បទ​។ 
​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលរង  នៃ​គណៈ​អភិបាល​អភិបាលខេត្ត​មណ្ឌលគិរី បាន​ចុះ​ទៅ​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ភូមិ​/​ឃុំ​ក៏​ដូចជា​ប្រជាពលរដ្ឋ​និង​បញ្ជាក់ថា ផ្លូវ​នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​មន្ទីរ​អភិ​វឌ្ឃន៏​ជនបទ និង​ការយកចិត្តទុកដាក់រ​បស់ អាជ្ញាធរខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល ដើម្បី​ទុកជា​ចំណង់ដៃ​ដល់​ប្រជាពលរដ្ឋ ពិសេស​ជនជាតិដើម​ភាគតិច​នៅ​ភូមិ​អណ្តូង​ក្រឡឹង ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ទៅមក និង​ដឹក​ផលិតផល​នានា​ទៅ​កាន់​ទីផ្សារ​ដើម្បី​ដោះដូរ​ជីវភាព​របស់​ពួកគាត់​។ ឯកឧត្តម​បាន បន្តទៀត​ថាៈ​ការ​មាន​ផ្លូវ​គឺជា​ក្តីសង្ឃឹម​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទូទៅ ហើយ​ជួយ កាត់បន្ថយ​នូវ​ភាពក្រីក្រ ។  ឯកឧត្តម​បាន​មានមតិ​ផ្តាំផ្ញើ​ថាៈ    សូមឲ្យ​បងប្អូន​ប្រជា​ពល ទាំងអស់ ចេះ​ជួយ​ថែរក្សា​ផ្លូវ​កុំឲ្យ​មាន​រថយន្តធំៗ និង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ធ្វើ​ដំណើរ​ឆ្លង កាត់​នាំ​ឲ្យ​ខូចខាត់​មិនបាន​ប្រើប្រាស់​យូរអង្វែង​។​

1