ខេត្តស្ទឹងត្រែងបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣៣នាក់ ស្រី ២១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test

ខេត្តស្ទឹងត្រែង៖បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣៣នាក់ ស្រី ២១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងមានអ្នកជាសះស្បើយ ០៤នាក់ ស្រី ០៣នាក់ នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២១។
គិតត្រឹមម៉ោង៥ល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៨៦១នាក់ ស្រី ៤២៧នាក់ ក្នុងនោះមានប្រភេទ Delta ចំនួន១៩នាក់ ស្រី ១០នាក់ ,អ្នកជាសះស្បើយ ៥០៤នាក់ ស្រី ២២៥នាក់ និងកំពុងសម្រាកព្យាបាល ៣៥១នាក់ ស្រី ២០០នាក់ និងសរុបករណីស្លាប់ ០៦នាក់ ស្រី ០២នាក់ ៕