ខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៥៦នាក់ និងមានអ្នកជាសះស្បើយ ៣៤នាក់ បន្ថែមទៀត ខណៈ អ្នកឆ្លងកើនឡើងដល់ ៦ពាន់

ខេត្តឧត្តរមានជ័យ៖ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៥៦នាក់ និងមានអ្នកជាសះស្បើយ ៣៤នាក់ បន្ថែមទៀត ខណៈ អ្នកឆ្លងកើនឡើងដល់ ៦ពាន់ ១១៥ នាក់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមម៉ោង៥ និង៣០នាទី ល្ងាចដដែលថ្ងៃនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ចំនួន ៦ពាន់ ១១៥នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ៥ពាន់ ៤៤នាក់ ករណីអ្នកឆ្លងក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ ចំនួន ១ពាន់ ៧០នាក់ និងបានព្យាបាលជាសះស្បើយចំនួន ២ពាន់ ៥៣១ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៣ពាន់ ៥៧៤ នាក់ និងមានអ្នកស្លាប់ចំនួន ១០នាក់៕